បក្ស​មួយ​ចង់​រំដោះ ​CPP ចេញ​ពី​ក្រញាំ​វៀតណាម

គណបក្ស​ខ្មែរ​ឈប់​ក្រ​ (KAPP)​ ដែល​គេ​មិន​សូវ​ស្គាល់​ឈ្មោះ បាន​ប្រកាស​នៅ​ក្នុង​សមាជ​​ថ្នាក់​ជាតិ​របស់​ខ្លួន​ កាល​ពី​​ម្សិល​មិញ​ថា គណបក្ស​នេះ នឹង​ស្វះ​ស្វែង​រក​ការ​ច្របាច់​បញ្ចូល​គ្នា ជា​មួយ​គណបក្ស​ប្រឆាំង ហើយ​នៅ​ចុង​ក្រោយ​នឹង​រួប​រួម​ជាមួយ​គណ​បក្ស​ប្រជាជន​កម្ពុជា ដើម្បី​ជួយ​រំដោះ​គណបក្ស​កាន់​អំណាច​មួយ​នេះ​ឲ្យ​ងើប​ចេញ​ពី​ការ​ត្រួត ត្រា​របស់​ប្រទេស​វៀតណាម​។

Read more

កម្ពុជា វៀតណាម ឡាវ ចុះ​​​ហត្ថលេខា​ពាណិជ្ជកម្ម​តាម​ព្រំដែន

មេដឹកនាំ​នៃ​ប្រទេស​ទាំង​បី​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ស្តីពី​កម្មវិធី​សហប្រតិបត្តិការ​សំដៅ​ជំរុញ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ សេដ្ឋកិច្ច ​សង្គមកិច្ច​ ទេសចរណ៍ ​វប្បធម៌​ និង​វិទ្យាសាស្ត្រ​ឆ្លងកាត់​ព្រំដែន​ឱ្យ​កាន់​តែ​ខ្លាំង​ឡើង ​ព្រមទាំង​ដំណោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ​និង​ការ​រក្សា​សន្តិសុខ ​និង​សណ្តាប់ធ្នាប់​នៅ​តាម​បណ្តោយ​ព្រំដែន។

Read more

ចលនារណសិរ្ស​កម្ពុជា​-​វៀតណាម​-​ឡាវ ព្រមព្រៀងកសាង​ខ្សែបន្ទាត់​ព្រំដែន​សន្ដិភាព​ មិត្តភាព និង​សហប្រតិបត្តិការ​

នៅ​រសៀល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១១ ក្នុងសន្និសីទ​អន្តរជាតិ​ថ្នាក់​កំពូល​រណសិរ្ស​កម្ពុជា វៀតណាម ឡាវ បានពិភាក្សាពី​ការកសាង​ខ្សែបន្ទាត់​ព្រំដែន​សន្ដិភាព ​មិត្តភាព និង​សហប្រតិបត្តិការ​។ កិច្ចពិភាក្សានោះ បានធ្វើ​ឡើង​នៅសណ្ឋាគារ​កាំបូឌីយ៉ាណា ដោយមាន​ការចូលរួម​ពី​សមាជិក​ការិយាល័យ​នយោបាយ​បក្ស​កុម្មុយនីស្ដ​វៀតណាម សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល​បក្ស​ប្រជា​ជាក​បដិវត្ត​ឡាវ ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​។​

Read more

ប្រធាន​រណសិរ្ស​កម្ពុជា​-​វៀតណាម​-​ឡាវ ជួបប្រជុំ​និយាយ​ពី​ការកសាង​ខ្សែ​បន្ទាត់​ព្រំដែន​សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ​

ដោយ : សុខ ភក្តី
ថ្ងៃទី 30 វិច្ឆិកា 2011
CEN

ភ្នំពេញ: ដោយមាន​កិច្ចសហការ​រវាង​មជ្ឈឹម​រណសិរ្ស កម្ពុជា​-​វៀតណាម​-​ឡាវ នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១១ នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា ក្នុង​រាជធានី​ភ្នំពេញ នឹង​មាន​រៀប​ចំ​​សន្និសីទ​អន្តរជាតិ​ថ្នាក់​កំពូល​រណសិរ្ស​បី​ប្រទេស កម្ពុជា​-​វៀតណាម​-​ឡាវ ក្រោម​ប្រធាន​បទ ស្តីពី “​ការកសាង​ខ្សែបន្ទាត់​ព្រំដែន​សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ​”​។

​តាម​សេចក្តីប្រកាស កិច្ចប្រជុំ​នោះ ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​ហេង​សំរិន ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា លោក ហ្វិ​ញ ដា​ម ( Huyenh Dam ) សមាជិក​ការិយាល័យ​នយោបាយ​បក្សកុម្មុយនិស្ត​វៀតណាម និង​ជា​ប្រធាន​គណៈកម្មាធិការ​មជ្ឈឹម រណសិរ្ស​មាតុភូមិ​វៀតណាម និង​លោក ផាញ់ ដួងចិត្ត​វង្សា (Phanh Doungchet Vongsa) ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​បក្ស​ប្រជាជន​បដិវត្ត​ឡាវ និង​ជា​ប្រធាន​គណៈកម្មាធិការ​មជ្ឈឹម​រណសិរ្សក​សាង​ជា​តិឡា​វ​។​

​សេចក្តីព្រាង​កម្មវិធី សន្និសីទ​អន្តរជាតិ​ថ្នាក់​កំពូល​កម្ពុជា វៀតណាម ឡាវ ស្តីពី​ការ​ក​សាង​ខ្សែ​បន្ទាត់​ព្រំដែន សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១១ នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា ក្នុង​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ចាប់ផ្តើម នៅ​ម៉ោង ៣ រសៀល ដោយមាន​សុន្ទរកថា​បើក និង​ស្វាគមន៍ ដោយ​សម្តេច ហេង សំរិន​, បទ​អន្តរាគមន៍​របស់​លោក Huyenh Dam, បទ​អន្តរាគមន៍​របស់​លោក Phanhdoungchit Vongsa ព្រមទាំង​ការអាន​សេចក្តីព្រាង​ខ្លឹមសារ​អនុស្សរណៈ​យោគយល់​ស្តីពី​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា វៀតណាម ឡាវ​។​

​ក្នុង​កិច្ចប្រជុំ​នោះ តាម​កម្មវិធី ក៏​មាន​បទ​អន្តរាគមន៍​របស់​គណៈ​កម្មា​ធិ​ការ​រណសិរ្ស​ខេត្ត​កំពង់ចាម​, ខេត្ត​តៃនីញ របស់​វៀតណាម​, ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ចំប៉ា​សាក់ របស់​ឡាវ​។​

​ក្រៅពីនោះ ប្រធាន​រណសិរ្ស​កម្ពុជា វៀតណាម និង​ឡាវ នឹង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​បី ដើម្បី​កសាង​ខ្សែ​បន្ទាត់​ព្រំដែន​សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ​ ៕

ខ្មែរ​ក្រោម​រំលឹក​ខួច ៣៥​ឆ្នាំ នៃ​ចលនា​តស៊ូ​មិន​បាន​សម្រេច

2011-11-30
​វិទ្យុ​អាស៊ីសេរី

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា បាន​ធ្វើ​ពិធី​រំលឹក​ខួប​លើក​ទី​៣៥ នៃ​ទិវា​តស៊ូ​ដើម្បី​សិទ្ធិ​សេរីភាព​នៅ​លើ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម។

ប៉ូលិស​កម្ពុជា​បង្ក្រាប​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម ប្រចាំកម្ពុជា កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០០៧ (RFA/Quoc Viet)

ប៉ូលិស កម្ពុជា បង្ក្រាប ព្រះ សង្ឃ ខ្មែរ ក្រោម ធ្វើ បាតុកម្ម នៅ ខាង មុខ ស្ថានទូត វៀតណាម ប្រចាំកម្ពុជា កាលពី ថ្ងៃ ទី ១៧ ខែ ធ្នូ ឆ្នាំ ២០០៧ (RFA/Quoc Viet)

គិត​ចាប់​តាំង​បី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​១៩៧៦ មក​ដល់​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១១ នេះ ជា​ថ្ងៃ​គម្រប់​រយៈ​ពេល ៣៥​ឆ្នាំ នៃ​ថ្ងៃ​ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម បាន​ធ្វើ​ចលនា​តស៊ូ​រំដោះ​ទឹក​ដី​ពី​ការ​គ្រប់គ្រង​របស់​វៀតណាម ប៉ុន្តែ​ការ​តស៊ូ​នោះ​មិន​បាន​ជោគជ័យ​នោះ​ទេ។

លោក ទីន ហ្សាការីយ៉ា មាន​សេចក្ដី​រាយការណ៍៖

http://flash-mp3-player.net/medias/player_mp3_maxi.swf

អង្គការ​លើក​លែង​ទោស​អន្តរជាតិ​សុំ​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ​ឈប់​ចោទ​ប្រកាន់​អ្នក​ភូមិ​បឹងកក់

ថ្ងៃពុធ, 30 ខែវិច្ឆិកា 2011
ដោយ ហេង រស្មី
វីអូអេ | ភ្នំពេញ

មើលវីដេអូ៖ Cambodian Women Hit Hard by Forced Eviction – Amnestry International (Cambodia news in Khmer)
MP4 | Windows Media

ស្តាប់ព័ត៌មាន៖ រាយការណ៍​ដោយ ហេង រស្មី ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១១
MP3 | Windows Media

ស្ត្រី​អ្នក​ភូមិ​បឹងកក់​​ម្នាក់​ស្រែក​យំ​ក្នុង​អំឡុង​​ការ​តវ៉ា​កាល​ពី​ថ្ងៃ​ច័ន្ទ។ (រូបថត៖ ហេង រស្មី វីអូអេ​​​ខ្មែរ)

ស្ត្រី អ្នក ភូមិ បឹងកក់ ម្នាក់ ស្រែក យំ ក្នុង អំឡុង ការ តវ៉ា កាល ពី ថ្ងៃ ច័ន្ទ។ (រូបថត៖ ហេង រស្មី វីអូអេ ខ្មែរ)

អង្គការ​លើកលែង​ទោស​អន្តរជាតិ ​(Amnesty International) នៅ​ថ្ងៃ​ពុធ​នេះ​បាន​ទទូច​ដល់​តុលាការ​ក្រុងភ្នំពេញ ​ឲ្យ​ទម្លាក់​ចោល​ការ​​​ចោទប្រកាន់​ប្រជាពលរដ្ឋ​បឹងកក់​ចំនួន​បួន​រូប ​បន្ទាប់​ពី​ពួក​គេ​បាន​រង​គ្រោះ​ដោយសារ​តែ​ការ​តវ៉ា​រឿង​វិវាទ​ដី​ធ្លី។

កាល​ពី​ថ្ងៃ​អង្គារ​តុលាការ​ក្រុង​បាន​ដោះលែង​ប្រជាពលរដ្ឋ​បឹងកក់​ចំនួន​បួន​នាក់ ​ឲ្យ​នៅ​ក្រៅឃុំ​ជា​បណ្តោះ​អាសន្ន​ ក៏ប៉ុន្តែ​បាន​ដាក់​ឲ្យ​ឋិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ ​បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​រយៈពេល​មួយ​ថ្ងៃ​ពី​បទ​ជេរប្រមាថ​ និង​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ។ ប្រជាពលរដ្ឋ​ទាំង​បួន​រូប ​ដែល​ឋិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​រួម​មាន​អ្នកស្រី​ទេព ​វណ្ណី ​តំណាង​ប្រជាពលរដ្ឋ​តំបន់​បឹងកក់ ​អ្នកស្រី ​ហេង​ មុំ ​អ្នកស្រី ​គង់ ​ចាន់ថា ​និង​អ្នកស្រី​ បូ ​ឆវី។ អ្នក​ទាំង​បួន​រូប​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​បន្ទាប់​ពី​ពួក​គេ​បាន​ចូលរួម​យ៉ាង​សកម្ម​ដោយ​សន្តវិធី​មួយ ​កាល​ពី​ថ្ងៃ​ច័ន្ទ ​នៅ​ពី​មុខ​សាលាក្រុង​ភ្នំពេញ​ ដើម្បី​ទាមទារ​ឲ្យ​បញ្ចូល​ឈ្មោះ​ប្រជាពលរដ្ឋ​ចំនួន​ទាំង​៩៦​គ្រួសារ ​ដែល​បាន​កាត់​ចេញ​ពី​ដី​ទំហំ​១២.៤៤​ហិកតា។

រយៈពេល​មួយ​ថ្ងៃ​បន្ទាប់​ពី​តុលាការ​បាន​ដោះលែង​អ្នក​ភូមិ​បឹងកក់​ លោក ​សែម ​សារីហ្វី ​(Sam Zarifi) នាយកអង្គការ​លើក​លែង​ទោស​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វ៊ិក​ បាន​និយាយ​ថា អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា ​ត្រូវ​តែ​បញ្ឈប់​ទិសដៅ​របស់​ខ្លួន ​ដើម្បី​ប្រឆាំង​នឹង​សកម្មជន ​ដែល​ទាមទារ​សិទ្ធិ​សហគមន៍​ដោយ​សន្តិវិធី។ លោក​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​​​ថ្លែងការណ៍​របស់​ខ្លួន​ថា​ តុលាការ​ត្រូវ​តែ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ដែល​មាន​លក្ខណៈ​ជា​នយោបាយ​ប្រឆាំង​នឹង​អ្នកស្រី ​ទេព ​វណ្ណី ​និង​ស្ត្រី​ដ៏ទៃៗ​ផ្សេង​ទៀត ​ដោយ​ប្រើប្រាស់​នៅ​ក្នុង​ការ​​​ប៉ុនប៉ង​បំបិទ​សំឡេង​តវ៉ា​ដែល​មាន​លក្ខណៈ​ស្រប​ច្បាប់។ ​លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ​អាជ្ញាធរ​ត្រូវ​តែ​ផ្អាក​ជា​បន្ទាន់​ នូវ​ការ​ប្រើប្រាស់​កម្លាំង​ដ៏​ច្រើន​លើសលប់ ​ប្រឆាំង​ទៅ​នឹង​បាតុករ​ដែល​ទាមទារ​ដោយ​សន្តិវិធី។

ស្របពេល​ដែល​អង្គការ​លើក​លែងទោស​អន្តរជាតិ​ ទាមទារ​ឲ្យ​ទម្លាក់​ចោល​ការ​​​ចោទ​ប្រកាន់​ប្រឆាំង​ជំទាស់​​នឹង​អ្នក​ភូមិ​ចំនួន​បួន​នាក់ ​អ្នកស្រី​ ទេព ​វណ្ណី ​តំណាង​អ្នក​ភូមិ​បឹងកក់​បាន​មាន​ប្រសាសន៍​ថា ​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​កំពុង​តែ​រៀបចំ​ឯកសារ​ដើម្បី​ប្រឆាំង​ជំទាស់​នឹង​អាជ្ញាធរ​មួយ​ចំនួន ​ដែល​រួម​មាន​លោក​ សុខ​ ពេញវុធ​ អភិបាល​រង​ខណ្ឌ​ដូនពេញ ​ក្រោយ​ពី​បាន​បញ្ជា​ឲ្យ​ប្រើប្រាស់​កម្លាំង​ ប្រព្រឹត្ត​អំពើ​ហិង្សា​ដែល​ធ្វើ​ឲ្យ​ប្រជាពលដ្ឋ​​​រង​របួស​កាល​ពី​ថ្ងៃ​ច័ន្ទ។ អ្នកស្រី ​ទេព​ វណ្ណី ​បាន​និយាយ​ថា​ យើង​ចង់​ដឹង​ថា​ តើ​តុលាការ​ ធ្វើ​ការ​ដោយ​ឯករាជ្យ​របស់​ខ្លួន​ដែរ​ឬ​ទេ​ នៅ​ពេល​ដែល​អ្នក​ភូមិ​បាន​ប្តឹង​ចំពោះ​អាជ្ញាធរ​វិញ​នោះ។

«តើ​តុលាការ ​គាត់​មាន​ភាព​​​យុត្តិធម៌ ​ដែល​ជា​តុលាការ​ឯករាជ្យ​​​ដល់​កម្រិត​ណា? ហើយ​ពិតប្រាកដ​ថា​ជា​ឯករាជ្យ​ ឬ​មួយ​ក៏​អត់? ​ក៏​ដូច​ជា​ពាក្យ​ដែល​គេ​បាន​និយាយ​ថា ​តុលាការ​នៅ​ស្រុក​ខ្មែរ​មិន​ឯករាជ្យ។​ ខ្ញុំ​ចង់​ដឹង​រឿង​ហ្នឹង​ នៅ​ពេល​ដែល​ពួក​ខ្ញុំ​ប្រឈម​នឹង​បញ្ហា​ដី​ធ្លី​ហ្នឹង​តែ​ម្តង»។

លោក​ សុខ ​ពេញវុធ ​អភិបាល​រង​ខណ្ឌ​ដូនពេញ ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ទេ ​ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា​កំពុង​ជាប់​រវល់​ប្រជុំ៕

តុលាការ​បង្គាប់​ឲ្យ​ចូល​ធ្វើ​ការ​វិញ ខណៈ​កម្មករ​បន្ត​ធ្វើ​កូដកម្ម​ត​ទៅ​ទៀត

Wednesday, 30 November 2011
ទេព និមល
ភ្នំពេញ ប៉ុស្តិ៍

ក្រុម​កម្មការិនី​នៃ​រោងចក្រ​ខេមបូ​ហ៊ែនសាំវ័ន ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​រោងចក្រ​នេះ ដើម្បី​ទាម​ទារ​លក្ខខណ្ឌ​ការងារ​កាន់​តែ​ប្រសើរ នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១១។ ម៉ៃ វីរៈ

ក្រុម កម្មការិនី នៃ រោងចក្រ ខេមបូ ហ៊ែនសាំវ័ន ប្រមូល ផ្ដុំ គ្នា តវ៉ា នៅ មុខ រោងចក្រ នេះ ដើម្បី ទាម ទារ លក្ខខណ្ឌ ការងារ កាន់ តែ ប្រសើរ នៅ ថ្ងៃ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១១។ ម៉ៃ វីរៈ

ភ្នំពេញៈ តុលាការ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ​នេះ បាន​ចេញ​ដីកា​រក្សា​ការពារ​មួយ ដោយ​បញ្ជា​​ឲ្យ​កម្មករ​រោងចក្រ​ខេមបូ​ហ៊ែនសាមវ័ន​ចូល​ធ្វើ​ការ​វិញ​នៅ​ក្នុង​រយៈ​ពេល ៤៨​ម៉ោង​ជា​កំហិត ខណៈ​ពេល​កម្មករ​ជិត ១​ពាន់​នាក់នៅ​តែ​បន្ត​ធ្វើ​បាតុកម្ម​ក្នុង​ថ្ងៃ​ទី ៥ នៅ​មុខ​រោងចក្រ​នៅ​ថ្ងៃ​នេះ។

នៅ​ក្នុង​លិខិត​បង្គាប់​មួយ​ចេញ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា លោក ស៊ិន វិសាល ចៅក្រម​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​​បង្គាប់​ឲ្យ​កម្មករ​ទាំង​អស់​ដែល​ចូល​រួម​ធ្វើ​កូដកម្ម​នៅ​មុខ​រោង​ចក្រ​នេះ ស្ថិត​នៅ​ខណ្ឌ​ដង្កោ​នោះ ត្រូវ​ចូល​ធ្វើ​ការ​វិញ​ក្នុង​រយៈ​ពេល ៤៨​ម៉ោង ប៉ុន្តែ ដីកា​បង្គាប់​នេះ មិន​បាន​គ្រប់​ដណ្ដប់​លើ​​កម្មករ​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​នេះ​ព្យួរ​ពី​ការងារ​នោះ​ឡើយ។

ចៅក្រម​រូប​នេះ ថែម​ទាំង​បាន​ហាម​​តំណាង​សហជីព និង​បុគ្គលិក​ដែល​ត្រូវ​ក្រុមហ៊ុន​ព្យួរ​ការងារ​ទាំង ធ្វើ​កូដកម្ម​នៅ​មុខ​រោង​ចក្រ​ទៀតផង។

លោក សៀង សម្បត្តិ ប្រធាន​សហព័ន្ធ​សហជីព​មិត្តភាព​កម្មករ បាន​ឲ្យ​ដឹង​ថា កម្មករ​ជិត ១​ពាន់​នាក់ នៅ​តែ​បន្ត​ធ្វើ​កូដ​កម្ម​នៅ​ថ្ងៃ​ពុធ​នេះ ខណៈ​តំណាង​កម្មករ​បាន​ជួប​ចរចា​ជាមួយ​ភាគី​រោងចក្រ ដោយ​មាន​ការ​សម្រប​សម្រួល​ពី​មន្ត្រី​មក​ពី​ក្រសួង​ការងារ។

លោក​បាន​ថ្លែង​ថា​៖ «ការ​ពិភាក្សា​ជិត ៣​ម៉ោង នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​បរាជ័យ​ទៅ​វិញ ពីព្រោះ​តែ​ភាគី​ទាំង​ពីរ​នៅ​តែ​ប្រកាន់​ជំហរ​របស់​ខ្លួន​រៀងៗ​ខ្លួន»។

អ្នក​បឹងកក់​៤​នាក់​ត្រូវ​តុលាការ​ចោទ​ពី​បទ​ជេរ​ប្រមាថ

Wednesday, 30 November 2011
ឃុត សុភចរិយា
ភ្នំពេញ ប៉ុស្តិ៍

អ្នក​ភូមិ​​បឹងកក់​​​យក​​សារុង​​​មក​​ធើ្វ​​ឧបករណ៍​​តតាំង​​​ជាមួ​យ​​សមត្ថ​កិច្ច​​កាល​ពី​ម្សិល​មិញ​ ដើម្បី​​សុំ​ឲ្យ​​ដោះលែង​​តំណាង​​របស់​​​ពួក​គេ​៤​នាក់​ដែល​ត្រូវបាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ។ រូបថត​ ជីវ័ន

អ្នក ភូមិ បឹងកក់ យក សារុង មក ធើ្វ ឧបករណ៍ តតាំង ជាមួ យ សមត្ថ កិច្ច កាល ពី ម្សិល មិញ ដើម្បី សុំ ឲ្យ ដោះលែង តំណាង របស់ ពួក គេ ៤ នាក់ ដែល ត្រូវបាន ចាប់ ខ្លួន កាលពី ថ្ងៃ ចន្ទ។ រូបថត ជីវ័ន

ភ្នំពេញៈ តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ម្សិល​មិញ បាន​ចោទ​ប្រកាន់​ ស្ត្រី​បួន​រូប​ក្នុង​តំបន់​បឹងកក់ ពី​បទ​«ជេរ​ប្រមាថ និង​ប្រឆាំង​បទ​បញ្ជា​មន្ត្រី សាធារណៈ» ដោយ​យោង​តាម​មាត្រា​ទី​៥០២​ និង​៥០៤ នៃ​ក្រម​ព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ នេះ​បើ​យោង​ទៅ​តាម​លោក​មេធាវី ហម ស៊ុនរិទ្ធ​។

លោក ហម ស៊ុនរិទ្ធ មេធាវី មក​ពី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ដែល​ការពារ​ឲ្យ​អ្នក​ស្រី ទេព វន្នី អាយុ ៣១​ឆ្នាំ អ្នក​ស្រី បូ ឆវី​ អាយុ ៣៧​ឆ្នាំ និង​អ្នក​ស្រី​ ហេង មុំ អាយុ​៥៥​ឆ្នាំ ជា​ប្រជា​ពលរដ្ឋ​ភូមិ ២២ រួម​ទាំង​ អ្នក​ស្រី​គង់​ ចាន់​ថា អាយុ ៥៥ ឆ្នាំ មក​ពី​ភូមិ​២៤ នៃ​តំបន់​បឹងកក់ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ​ថ្លែង​ថា តុលាការ បាន​ចោទ​ប្រកាន់​កូន​ក្ដី​របស់​លោក ពី​បទ​ជេរ​ប្រមាថ និង​ប្រឆាំង​បទ បញ្ជា​មន្ត្រី​សាធារណៈ​។ លោក បន្ថែម​ថា ទោះ​ជា​បែប​ណា កាល ពី​ម្សិល​មិញ អ្នក​ទាំង​បួន​ត្រូវ​បាន​តុលាការ​សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ ដោយ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ តាម​ផ្លូវ​តុលាការ។ លោក​បន្ត​ថា៖ «ខ្ញុំ​យល់​ថា​ តុលាការ​គួរ​តែ​ទម្លាក់​បទ​ចោទ​ប្រកាន់​នេះ ព្រោះ​តាម​អង្គ​ហេតុ​ គឺ​កើត​ឡើង​ ពី​ជម្លោះ​ដី​ធ្លី»។

កម្លាំង​នគរ​បាល​រាជ​ធានី​ដ៏​ខ្លាំង​ក្លា ទប់​ស្កាត់​ការ​​តវ៉ា​របស់​អ្នក​ភូមិ​បឹង​កក់​កាល​ពី​ម្សិល​មិញ​។ រូបថត ហេង ជី​វ័ន

កម្លាំង នគរ បាល រាជ ធានី ដ៏ ខ្លាំង ក្លា ទប់ ស្កាត់ ការ តវ៉ា របស់ អ្នក ភូមិ បឹង កក់ កាល ពី ម្សិល មិញ ។ រូបថត ហេង ជី វ័ន

កាល​ពី​ម្សិល​មិញ គណ​បក្ស​សិទ្ធិ​មនុស្ស បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​មួយ ដោយ​ធ្វើ​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំងក្លា​ ទៅ​លើ​ការ​ប្រើ​កម្លាំង​បង្ក្រាប​ការ​តវ៉ា និង​ចាប់​ខ្លួន​អ្នក​ភូមិ​បឹងកក់ ដោយ​ហៅ​ការ​បង្ក្រាប​នេះថា ​ជា​អំពើ​ដ៏​កាច​សាហាវ និង​អមនុស្ស​ធម៌ ហើយ​ស្នើ​ឲ្យ​រដ្ឋាភិបាល ត្រូវ​ឈប់​យក​កម្ម​ពៀរ​ ពី​ប្រជា​ពល​រដ្ឋ​រង​គ្រោះ ដោយ​ការ​បាត់​បង់​ដី​ធ្លី​ផ្ទះ ក្នុង​តំបន់​បឹងកក់​តទៅ​ទៀត​។

កាល​ពី​ថ្ងៃ​ចន្ទ​ អ្នក​ស្រី​ទេព វន្នី អ្នក​ស្រី​ បូ ឆវី អ្នក​ស្រី​ ហេង មុំ និង​អ្នក​ស្រី​គង់​ ចាន់​ថា ​ត្រូវ​បាន​កម្លាំង​នគរ​បាល ចាប់​បញ្ជូន​ទៅ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជ​ធានី​ បន្ទាប់​ពី​អ្នក​ទាំង​បួន​ បាន​លើក​គ្នា​ប្រហែល​ ៥០​ នាក់​ ទៅ​តវ៉ា​ ទាមទារ​ប្លង់​កម្ម​សិទ្ធិ​ដី​ធ្លី នៅ​មុខ​សាលា​រាជ​ធានី​ភ្នំពេញ។

ក្រោយ​ពី​ការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ អ្នក​ស្រី​ទេព វន្នី បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ថា ថ្វី​បើ​ពួក​គាត់ ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​​ឃុំ​ក្តី ប៉ុន្តែ​បាន​ដាក់​ការ​ចោទ​ប្រកាន់​មក​លើ​ពួក​គាត់ និង​បាន​ដាក់​នូវ​បម្រាម​មួយ​ចំនួន​ទៀត ដូច​ជា​ហាម​មិន​ឲ្យ​ផ្លាស់​ប្ដូរ​ទី​លំ​នៅ ហាម​ធ្វើ​ការ​ប្រឆាំង​ទៅ​នឹង​អាជ្ញាធរ​សាធារណៈ​ និង​បាន​ដាក់​ការ​ព្រមាន​ចាប់​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន ប្រសិន​បើ​ពួក​គាត់​មិន​អនុវត្ត​តាម​បម្រាម​នេះ។ អ្នក​ស្រី​ថ្លែង​ថា៖​ «​បម្រាម ​និង​ការ​ព្រមាន​នេះ ​គឺ​ជា​ការ​បំ​បិទ​សិទ្ធិ​សេរី​ភាព​ ក្នុង​ការ​បញ្ចេញ​មតិ​របស់​យើង​ខ្ញុំ ហើយ​នេះ ​ជា​គំនាប​មួយ​ ដែល​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​»។

អ្នក​ស្រី​ហេង មុំ បាន​ថ្លែង​ថា ដើម​ហេតុ​នៃ​ការ​តវ៉ា របស់​ពួក​គាត់ គឺ​កើត​ឡើង​ដោយ​សារ​ជម្លោះ​ដី​ធ្លី​ដ៏​រុំារ៉ៃ រវាង​អ្នក​ភូមិ​ និង​ក្រុម​ហ៊ុន​ស៊ូកាគូអ៊ីន។ អ្នក​ស្រី​បាន​បន្ត​ថា ពួក​គាត់​ មាន​ក្តី​ត្រេកអរ ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន ​បាន​ផ្ដល់​ប្រទាន​កម្ម​ដី​ទំហំ​១២,៤៤ ​ហិក​តា សម្រាប់​ប្រជា​ពល​រដ្ឋ​ដែល​នៅ​សេសសល់​ ក្នុង​តំបន់​បឹងកក់​ចំនួន​ ៧៩៤​ គ្រួសារ ដែល​រួម​ទាំង​គ្រួសារ​របស់​គាត់​ផង​ដែរ។ ប៉ុន្តែ​មិន​ទាន់​ទាំង​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ ផ្ទះ​របស់​គាត់​ ត្រូវ​បាន​គេ​យក​គ្រឿង​ចក្រ​ទៅ​ឈូស​កម្ទេច​ចោល ដោយ​គ្មាន​សំណង​សូម្បី​មួយ​រៀល។ អ្នក​ស្រី​បាន​ថ្លែង​ថា៖ «យើង​មិន​មែន​ជេរ​ប្រមាថ​ឬ​ប្រឆាំង​បទ​បញ្ជា​មន្ត្រី​សាធារណៈ​នោះ​ទេ គឺ​យើង​គ្រាន់​តែ​និយាយ​នូវ​អ្វី​ ដែល​យើង​បាន​ជួប​ប្រទះ»។

លោក​យី សុខ​សាន្ត មន្ត្រី​ស៊ើប​អង្កេត​ អង្គការ​សិទ្ធិ​មនុស្ស​អាដហុក បាន​ថ្លែង​ថា អ្នក​ភូមិ​ទាំង​នេះ ​មិន​គួរ​ត្រូវ​បាន​ចោទ​ប្រកាន់​ ពី​បទ​ព្រហ្មទណ្ឌ​ទេ ពីព្រោះ​អង្គ​ហេតុ​ នៃ​ទំនាស់​ កើត​ឡើង​ពី​ជម្លោះ​ដី​ធ្លី ដែល​មិន​មាន​ការ​ដោះ​ស្រាយ​ឲ្យ​ដាច់​ស្រេច។ លោក​ថ្លែង​ថា៖«​ខ្ញុំ​យល់​ថា​ ការ​ចោទ​ប្រកាន់​នេះ មិន​អាច​រំលត់​ទំ​នាស់​ដី​ធ្លី​នៅ​ក្នុង​តំបន់​នេះ​បាន​ទេ​»។

មន្ត្រី​ជាន់​ខ្ពស់​សាលា​រាជ​ធានី​ភ្នំពេញ ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អ្នក​ភូមិ​ ដែល​ស្ថិត​នៅ​ក្នុង​គម្រោង​​អភិវឌ្ឍន៍​តំបន់​បឹង​កក់​ នឹង​មិន​ទទួល​បាន​ការ​ផ្ដល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ឲ្យ​ទេ ប៉ុន្តែ​ពួក​គេ​នឹង​ទទួល​បាន​នូវ​ការ​ផ្ដល់​ដំណោះ​ស្រាយ​គោល​នយោបាយ ​ពី​សាលា​រាជធានី​។

កាល​ពី​ព្រឹក​ម្សិល​មិញ​ អ្នក​ភូមិ​ជាង​១០០ នាក់​ បាន​នាំ​គ្នា​ដើរ​ទៅ​សាលា​រាជធានី​ភ្នំពេញ​ ក្នុង​គោល​បំណង ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​តំណាង​របស់​ពួក​គេ​ ដែល​បាន​ចាប់​ខ្លួន ​កាល​ពី​ថ្ងៃ​ចន្ទ ប៉ុន្តែ​ពេល​ទៅ​ដល់​ពាក់​កណ្ដាល​ផ្លូវ​ត្រង់​មុខ​ព្រះ​វិហារ​អ៊ិស្លាម​បឹង​ កក់ ត្រូវ​កម្លាំង​សមត្ថ​កិច្ច​រាំង​ខ្ទប់។ ក្រោយ​ពី​មាន​ការ​ប្រតាយ​ប្រតប់​គ្នា ប្រមាណ​១៥ ​នាទី​ អ្នក​ភូមិ​ បាន​បំបែក​ទៅ​ភូមិ​វិញ ហើយ​បន្ទាប់​មក​ពួក​គាត់​ក៏​បាន​ធ្វើ​ដំណើរ​តាម​ម៉ូតូ ទៅ​កាន់​តុលាការ​បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ថា តំណាង​របស់​ពួក​គេ​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ធ្វើការ​ចោទ​ប្រកាន់។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​សិទ្ធិ​មនុស្ស បាន​កោត​សរសើ​ប្រជា​ពលរដ្ឋ​បឹងកក់​ ដែល​ហាន​ពុះពារ​ ធ្វើ​ការ​តវ៉ា ​ប្រឆាំង​នឹង​ការ​រំលោភ​សិទ្ធ​កាន់​កាប់​ដី​ធ្លី​របស់​ខ្លួន បើ​ទោះ​បី​ជា​មាន​ការ​បង្រ្កាប​ដ៏​ឃោ​រឃៅ​ តាំង​ពី​មុន​រហូត​មក​ដល់​ពេល​នេះ​ក្តី និង​សូម​ឲ្យ​ប្រជា​ពល​រដ្ឋ​បឹង​កក់ រក្សា​ក្តី​សង្ឃឹម និង​តស៊ូ​បន្ត​ទៅ​ទៀត​ដោយ​ចៀស​វាង​ការ​យក​មធ្យោបាយ​ធ្វើ​អត្តឃាត​ដើម្បី ដោះស្រាយ​បញ្ហា៕

គ​.​ជ​.​ប​. នឹងធ្វើ​សន្និសីទកាសែត ​ស្តីពី ការបិទបញ្ជី​ឈ្មោះ​គណបក្សនយោបាយ​ចូលរួម​បោះឆ្នោត​ព្រឹទ្ធសភា​

ដោយ : CEN
ថ្ងៃទី 30 វិច្ឆិកា 2011

ភ្នំពេញ: នៅ​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍ ទី​១ ខែធ្នូ ឆ្នាំ​២០១១ វេលា​ម៉ោង ១០ ព្រឹក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​គ​.​ជ​.​ប​. នឹងមាន​រៀបចំ​កិច្ចប្រជុំ​ជាមួយ​គណបក្សនយោបាយ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ស្តីពី ការបោះឆ្នោត​ជ្រើ​សតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ រួមមាន ការបិទ​ផ្សាយ​បញ្ជី​ឈ្មោះ​ឆ្នោត​ដំបូង និង​បញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បេក្ខជន​ឈរឈ្មោះ​។​

​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាតិ អន្តរជាតិ​អ្នកសង្កេតការណ៍​ជាតិ អន្តរជាតិ​ និង​តំណាង​គណបក្សនយោបាយ​ ដែលធ្វើឡើងដោយ គ.ជ.ប.។

​កិច្ចប្រជុំនោះ ​នឹង​ប្រព្រឹត្តទៅ​នៅ​ទីស្តីការ គ​.​ជ​.​ប​. ក្នុង​ក្រសួងមហាផ្ទៃ​អគារ​ខាងជើង ក្រោម​​ការដឹកនាំ​របស់​លោកស្រី កុយ វ៉េ​ត សមាជិកា គ​.​ជ​.​ប​.៕

អាជ្ញាធរ​​រក​ឃើញ​ឈើ​ប្រណិត​ជិត​១០០​ម៉ែត្រ​គូប​នៅ​ក្បែរ​ព្រំដែន​វៀតណាម

ដោយ រដ្ឋា វីសាល
2011-11-30
​វិទ្យុ​អាស៊ីសេរី

អាជ្ញាធរ​ខេត្ត​រតនគិរី បាន​រក​ឃើញ និង​រឹប​អូស​បាន​ឈើ​ប្រណិត​ជាង ៦០០​ដុំ មាន​បរិមាណ​ជិត ១០០​ម៉ែត្រ​គូប ដែល​ត្រូវ​គេ​កាប់​អារ​ច្រៀក​ជា​ឈើ​ជ្រុង​នៅ​ក្នុង​ព្រៃ ជាប់​នឹង​ព្រំដែន​ប្រទេស​វៀតណាម ក្នុង​ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស។

ការ​រក​ឃើញ​បទល្មើស​អនាធិបតេយ្យ កាប់​ឈើ​ប្រណិត​ធ្វើ​អាជីវកម្ម​នេះ ធ្វើ​ឡើង​តាំង​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១១ រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១១ នេះ។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី គឺ​លោក វង សុកសិរី បាន​បញ្ជាក់​ថា ឈើ​ប្រណិត​ដែល​ក្រុម​សមត្ថកិច្ច​រក​ឃើញ​នៅ​ក្នុង​ព្រៃ​ឋិត​នៅ​រាយ​ប៉ាយ​ជា​ច្រើន​កន្លែង​ក្នុង​ព្រៃ​ក្បែរ​តំបន់​ព្រំដែន ដែល​ក្រុម​ជន​ប្រព្រឹត្ត​ល្មើស​បាន​អារ​រំលំ​ហើយ​ច្រៀក​ជា​ឈើ​ជ្រុង​បំណង​នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ ក៏​ប៉ុន្តែ​ក្រុម​សមត្ថកិច្ច​មិន​បាន​រក​ឃើញ ឬ​ចាប់​បាន​ជន​ពាក់ព័ន្ធ​កាប់​ឈើ​ណា​ម្នាក់​ឡើយ។

លោក​បន្ត​ថា មាន​ឈើ​សេសសល់​ច្រើន​កន្លែង​ទៀត​ដែល​ក្រុម​សមត្ថកិច្ច​មិន​ទាន់​មាន​លទ្ធភាព​រឹប​អូស​ពី​ទី​លាក់​ទុក​ក្នុង​ព្រៃ​នោះ​នៅ​ឡើយ៖ «យើង​ចុះ​ធ្វើ ៥-​៦​ថ្ងៃ​ហើយ ប្រមូល​ណា!សុទ្ធ​តែ​ធ្នង់។ វា​ធ្វើ​កាល​ខែ​វស្សា​ដល់​ខែ​ប្រាំង​វា​ប្រុង​ចេញ។ យើង​បាន​ស្រាវជ្រាវ​ហើយ តែ​មិន​ទាន់​ផ្លូវការ ខ្ញុំ​មិន​ទាន់​អាច​ជម្រាប​បាន។ ដល់​ពេល​យើង​ចុះ​ធ្វើការ​ជា​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ វា​គេច​ខ្លួន​អស់​ទៅ»។

ប្រជា​សហគមន៍​រស់​នៅ​ភូមិ​តាំង​សេ ក្នុង​ឃុំ​ញ៉ាង កាល​ពី​សប្ដាហ៍​មុន​នេះ បាន​រាយការណ៍​ថា ឈើ​ប្រណិត និង​ឈើ​មាន​តំលៃ​នៅ​ចំងាយ​ប្រមាណ ៣​គីឡូម៉ែត្រ​ពី​ព្រំដែន​វៀតណាម ចំណុច​ប៉ុស្តិ៍​ការពារ​ព្រំដែន​ផាសាវ មាន​ប្រជាពលរដ្ឋ​ជនជាតិ​វៀតណាម ជា​ក្រុមៗ និង​ពលរដ្ឋ​ខ្មែរ រួម​ជាមួយ​បុគ្គល​ជា​សមត្ថកិច្ច​នៅ​តំបន់​នោះ បាន​ចូល​ព្រៃ​អារ​រំលំ​ច្រៀក​ឈើ​នាំ​ចេញ​ដោយ​ម៉ូតូ​ឆ្នៃ ឆ្លង​កាត់​ប៉ុស្តិ៍​ការពារ​ព្រំដែន​តំបន់​នោះ​ទៅ​ប្រទេស​វៀតណាម ដោយ​ត្រូវ​បង់​ប្រាក់​ទៅ​ឲ្យ​ក្រុម​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​តំបន់​នោះ។

យ៉ាង​នេះ​ក្ដី​មន្ត្រី​ព្រៃ​ឈើ​ដដែល​ឲ្យ​ដឹង​ថា ក្រុម​សមត្ថកិច្ច​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ប្រភព​អ្នក​កាប់​ឈើ និង​មន្ត្រី​ពាក់ព័ន្ធ​នៅ​តំបន់​នោះ​ហើយ៕

មន្ត្រី​ខ្មែរ​កំពុង​ជួយ​សង្គ្រោះ​ពលករ​៨​នាក់​នៅ​ប្រទេស​ថៃ

ដោយ មណ្ឌលកែវ
2011-11-30
​វិទ្យុ​អាស៊ីសេរី

ប្រជាពលរដ្ឋ​ខ្មែរ ៨​នាក់ ដែល​ត្រូវ​មេខ្យល់​បោក​យក​ទៅ​លក់​ពលកម្ម​នៅ​លើ​កោះ​សាង៉ាន់ ក្នុង​ខេត្ត​សុរ៉ាត់ថានី ប្រទេស​ថៃ កាល​ពី​ខែ​សីហា កន្លង​ទៅ ត្រូវ​បាន​ស្ថានទូត​ខ្មែរ​រក​ឃើញ និង​កំពុង​ជួយ​សង្គ្រោះ។

http://flash-mp3-player.net/medias/player_mp3_maxi.swf

បុរស​ឈ្មោះ ស្ងួន ញឿន ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឡពាង ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង។ លោក​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ពី​កោះ​សាង៉ាន់ ក្នុង​ខេត្ត​សុរ៉ាត់ថានី ប្រទេស​ថៃ មក​ថា ប្រជាពលរដ្ឋ​ខ្មែរ ៨​នាក់ ដែល​ក្នុង​នោះ​មាន​កុមារ ២​នាក់​ផង ត្រូវ​បាន​តម្រួត​ថៃ នៅ​លើ​កោះ​សាង៉ាន់ កំពុង​សាកសួរ និង​ធ្វើ​កំណត់ហេតុ​មុន​នឹង​ប្រគល់​ពួក​គាត់​មក​ឲ្យ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ។

លោក ស្ងួន ញឿន ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា កាល​ពី​ចុង​សប្ដាហ៍​មុន ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ បាន​ទាក់ទង​មក​ក្រុម​លោក រួច​បន្ទាប់​មក​ក៏​ឃើញ​តម្រួត​ថៃ ហៅ​មក​ធ្វើ​កំណត់​ហេតុ៖ «តម្រួត​ថៃ គេ​បាន​យក​ពួក​ខ្ញុំ​មក​កាន់​ទីស្នាក់ការ​គេ ដើម្បី​សាកសួរ​បួន​ប្រាំ​ថ្ងៃ​ហើយ។ គេ​ថា ថ្ងៃ​នេះ​គេ​នឹង​បញ្ជូន​ពួក​ខ្ញុំ​ទៅ​ឲ្យ​ខាង​ខ្មែរ។ ប៉ុន្មាន​ថ្ងៃ​មុន​ខ្ញុំ​បាន​ទទួល​លិខិត​មួយ​ពី​ស្ថានទូត​ជា​ភាសា​ថៃ និង​អង់គ្លេស តែ​ខ្ញុំ​មិន​ចេះ​អាន មិន​ដឹង​គេ​ថា ម៉េច​ទេ។ បន្ទាប់​មក​ខាង​តម្រួត​ថៃ ក៏​ដឹក​ពួក​ខ្ញុំ​មក​ទី​នេះ​ធ្វើ​កំណត់​ហេតុ។ គេ​ប្រាប់​ថា គេ​នឹង​បញ្ជូន​ពួក​ខ្ញុំ​ទៅ​ស្រុក​ខ្មែរ​វិញ»។

កាល​ពី​ខែ​សីហា កន្លង​ទៅ ប្រជាពលរដ្ឋ​ខ្មែរ ៨​នាក់ ដែល​ក្នុង​នោះ​មាន​កុមារ ២​នាក់​ផង ត្រូវ​បាន​មេខ្យល់​បោកប្រាស់​ដោយ​លក់​ពួក​គាត់​ឲ្យ​មក​ធ្វើ​ការងារ​ពលកម្ម​ធ្ងន់ធ្ងរ និង​ពុំ​ឲ្យ​ប្រាក់​កម្រៃ​ពលកម្ម​ធ្វើ​ឲ្យ​ពួក​គាត់​រង​ទុក្ខ​លំបាក ខ្វះ​ស្បៀង​អាហារ​បរិភោគ និង​រង​ការ​គំរាមកំហែង​ដល់​អាយុ​ជីវិត​ពី​ក្រុម​ក្មេង​ពាល​ប្រើ​គ្រឿងញៀន​ជា​ជន​ជាតិ​ថៃ ដែល​រស់​នៅ​លើ​កោះ​នេះ​អស់​រយៈ​ពេល ៣​ខែ​មក​ហើយ។

លោក កុយ គួង ជា​អនុ​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស។ លោក​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្រសួង​ការបរទេស​ក៏​បាន​ទាក់ទង​ឲ្យ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ ធ្វើ​ការ​ស្វែង​រក​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នោះ​ឲ្យ​វិល​ត្រឡប់​មក​មាតុ​ប្រទេស​វិញ។ ទី​បំផុត​ក៏​បាន​ជួប និង​កំពុង​ជួយ​សង្គ្រោះ។

លោក កុង គួង បន្ថែម​ដូច្នេះ៖ «រឿង​នេះ​គឺ​គេ​មាន​ដំណាក់ៗ​របស់​គេ ហើយ​គេ​ក៏​អនុវត្ត​តាម​ច្បាប់​ផ្ទៃក្នុង​របស់​គេ​ដែរ។ តែ​ខាង​យើង គឺ​កំពុង​ព្យាយាម​ទំនាក់ទំនង​ជាប់​ជា​ប្រចាំ​ជាមួយ​ខាង​ថៃ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​យើង​ឆាប់​បាន​វិល​ត្រឡប់​មក​វិញ។ យើង​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​យើង​រង​ទុក្ខ​វេទនា​នៅ​ស្រុក​គេ​ទេ នៅ​ពេល​យើង​បាន​ដឹង​ថា ពួក​គាត់​នៅ​ទី​ណា​នោះ»។

ប្រជាពលរដ្ឋ​ខ្មែរ​ទាំង ៨​នាក់ ដែល​កំពុង​ជាប់​នៅ​លើ​កោះ​សាង៉ាន់ នៃ​ប្រទេស​ថៃ នេះ រួម​មាន​ឈ្មោះ ឡៃ វិឆាត និង​ឈ្មោះ សម ស៊ីថា។ បុរស​ទាំង ២​រូប​នេះ មាន​ស្រុក​កំណើត​នៅ​ខេត្ត​បន្ទាយមានជ័យ។រី​ឯ ៦​នាក់​ទៀត មាន​ស្រុក​កំណើត​នៅ​ភូមិ​ឡពាង ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង មាន​ឈ្មោះ ស្ងួន ញឿន ឈ្មោះ ផន សេង ភេទ​ប្រុស។ ឈ្មោះ អ៊ុំ សុភី និង​ឈ្មោះ ខេង ជា​ស្ត្រី។ ឯ​២​នាក់​ទៀត ជា​កុមារ​ម្នាក់​អាយុ ៦​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ ៣​ឆ្នាំ។

របាយការណ៍​របស់​អង្គការ​ខារ៉ាម កម្ពុជា បាន​បង្ហាញ​ថា ពលករ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់​មាន​ប្រមាណ​ជាង ២​សែន​នាក់៕

ពលរដ្ឋ​ខ្មែរ​២.៥០០​នាក់​ស្លាប់​ដោយសារ​ជំងឺ​អេដស៍​នៅ​ឆ្នាំ​២០១១

ដោយ ផន រីណា
2011-11-30
វិទ្យុ​អាស៊ីសេរី

ប្រជាពលរដ្ឋ​កម្ពុជា ចំនួន ២.៥០០​នាក់​បាន​ស្លាប់ ដោយសារ​ជំងឺ​អេដស៍​នៅ​ក្នុង​ឆ្នាំ​២០១១ នេះ។ ការ​សន្និដ្ឋាន​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​នឹង​អាច​ថយ​ចុះ​មក​ត្រឹម ២.៣០០​នាក់ នៅ​ឆ្នាំ​២០១២ ខាង​មុខ​នេះ។

http://flash-mp3-player.net/medias/player_mp3_maxi.swf

អនុ​ប្រធាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ លោក ទា ផល្លា នៅ​ថ្ងៃ​អង្គារ ទី​២៩ ខែ​វិច្ឆិកា បាន​ឲ្យ​ដឹង​ថា កម្ពុជា​កំពុង​តែ​មាន​ជោគជ័យ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍។ អត្រា​ទូទៅ​នៃ​អ្នក​ឆ្លង​ជំងឺ​អេដស៍​នៃ​មនុស្ស​ពេញ​វ័យ​​ដែល​មាន​អាយុ​ពី ១៥ ទៅ ៤៩​ឆ្នាំ បាន​ធ្លាក់​ចុះ​ចំនួន ០.៨% កាល​ពី​ឆ្នាំ​២០១០ ពី ២.៥% កាល​ពី​ឆ្នាំ​១៩៩៨។ ប៉ុន្តែ​អ្នក​ឆ្លង​ជំងឺ​នេះ និង​ការ​ប្រកាន់​រើស​អើង​នឹង​អ្នក​កើត​ជំងឺ​នេះ នៅ​តែ​បន្ត​កើត​មាន។ លោក​បញ្ជាក់​ថា ក្នុង​មួយ​ឆ្នាំៗ​អ្នក​ឆ្លង​ជំងឺ​នេះ​មាន​ជាង ១​ពាន់​នាក់។

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ បាន​ឲ្យ​ដឹង​តាម​រយៈ​ទីភ្នាក់ងារ​សារព័ត៌មាន ស៊ិនហួ (Xinhau) នៅ​ថ្ងៃ​អង្គារ ទី​២៩ ខែ​វិច្ឆិកា ថា អត្រា​នៃ​ការ​ធ្លាក់​ចុះ​នូវ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​អេដស៍​នេះ គឺ​ដោយសារ​ការ​កើន​ឡើង​នៃ​ការ​ប្រើប្រាស់​ស្រោម​អនាម័យ​បាន​ជាប់​លាប់។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា អ្នកស្រី រស់ សុភាព មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ថា សូម្បី​តែ​ស្រី​ដែល​រក​ស៊ី​ផ្លូវ​ភេទ​តាម​ចិញ្ចើម​ថ្នល់ ក៏​មាន​ការ​យល់​ដឹង និង​មាន​ការ​កើន​ឡើង​ក្នុង​ការ​ប្រើប្រាស់​ស្រោម​អនាម័យ​ដែរ៖ «ការ​ឆ្លង​ពី​ប្ដី​ទៅ​ប្រពន្ធ​ដែល​ជា​មេ​ផ្ទះ​ហ្នឹង ចំនួន​ស្ត្រី​ដែល​ជា​មេ​ផ្ទះ​ដែល​កើន​ឡើង​ជំងឺ​អេដស៍​ហ្នឹង ឆ្លង​ជំងឺ​អេដស៍​ហ្នឹង គឺ​កើន​ឡើង​ច្រើន​ជាង​ស្ត្រី​ដែល​រក​ស៊ី​ផ្លូវ​ភេទ ដែល​យើង​គួរ​ព្រួយ​បារម្ភ​នៅ​កម្ពុជា ដោយសារ​ថា​ស្ត្រី​ជា​មេផ្ទះ​ហ្នឹង គាត់​អត់​បាន​គិត​ថា គាត់​មាន​ដៃគូ​ច្រើន​ទេ គឺ​គាត់​គិត​ថា គាត់​មាន​ដៃគូ​តែ​ជាមួយ​ប្រពន្ធ ហើយ​នៅ​កម្ពុជា ប្រសិន​បើ​ប្រពន្ធ​ទាមទារ​ឲ្យ​ប្រើ​ស្រោម​អនាម័យ​ធ្វើ​ឲ្យ​ប្ដី​ខឹង ហើយ​ប្ដី​ហ្នឹង​មាន​ការ​សង្ស័យ​ទៅ​លើ​ប្រពន្ធ​ខ្លួន​ទៅ​វិញ។ អា​ហ្នឹង​គេ​ហៅ​ថា ការ​រើសអើង​ភេទ​ហ្នឹង»។

ការ​ស្រាវជ្រាវ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា បុរស​ជា​ភ្ញៀវ​ដែល​ទៅ​កម្សាន្ត​ផ្លូវ​ភេទ រួម​ទាំង​ស្ត្រី​រួម​ភេទ​ជាមួយ​សង្សារ ក៏​មាន​ការ​កើន​ឡើង​ក្នុង​ការ​ប្រើប្រាស់​ស្រោម​អនាម័យ​ដែរ។

អ្នក​ប្រើប្រាស់​ស្រោម​អនាម័យ​នៅ​ក្នុង​កន្លែង​រក​ស៊ី​ផ្លូវ​ភេទ បាន​កើន​ឡើង​ដល់​ទៅ​ចំនួន ៨៥% ក្នុង​ឆ្នាំ​២០០៨ និង​ឡើង​ដល់​ចំនួន ៩៦% ក្នុង​ឆ្នាំ​២០១១​នេះ ហើយ​ភាគរយ​នៃ​អ្នក​មាន​ដៃគូ​ជា​សង្សារ​​ដែល​ប្រើប្រាស់​ស្រោម​អនាម័យ​គឺ​កើន​ពី ៥៨% ក្នុង​ឆ្នាំ​២០០៨ និង ៦០% ក្នុង​ឆ្នាំ​២០១១។

ប្រទេស​កម្ពុជា បច្ចុប្បន្ន​មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​សរុប​ទាំង​អស់​ចំនួន ៦.៧​ពាន់​នាក់ ក្នុង​នោះ​ក៏​មាន​កុមារ​រាប់​ពាន់​នាក់​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍​នោះ​ដែរ។

ជំងឺ​អេដស៍​បាន​ចាប់​ផ្ដើម​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដំបូង​គេ​នៅ​ឆ្នាំ​១៩៩៣។

កម្ពុជា​ត្រូវ​ការ​ថវិកា​ចំនួន ៥៨​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍។ ទោះ​បី​ជា​យ៉ាង​នេះ​ក្តី លោក ទា ផល្លា អនុ​ប្រធាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ បាន​ឲ្យ​ដឹង​ថា កម្ពុជា​ខ្វះ​ថវិកា​សម្រាប់​ទប់ទល់​នឹង​ជំងឺ​អេដស៍៕

សម្តេច​តេ​ជោ ហ៊ុន សែន ស្វាគមន៍​ចំពោះ​គំរោង​បង្កើត​រោងចក្រ​ចំ​រ៉ា​ញ់​ប្រេងកាត​

ដោយ : រតនា
ថ្ងៃទី 30 វិច្ឆិកា 2011
CEN

ភ្នំពេញ: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បានស្វាគមន៍​ចំពោះ​ក្រុមហ៊ុន SINOMARUT ដែល​សហការ​ជាមួយ​ក្រុមហ៊ុន CAMBODIA PETRO CHEMICAL COMPANY CO.LTD ដើម្បីបង្កើត​គំរោង​សាង​សង់​​រោងចក្រ​ចំ​រ៉ា​ញ់​ប្រេងកាត​នៅ​កម្ពុជា។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ​អៀង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បន្ទាប់ពី​បញ្ចប់​ជំនួប​​កាលពី​រសៀល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១១​។​

​លោក ​អៀង សុផល្លែត បាន​មានប្រសាសន៍​បញ្ជាក់ថា នៅក្នុង​ជំនួប​នោះ​លោក XU JIAN នាយក​ក្រុមហ៊ុន SINOMARUT ដែល​សព្វថ្ងៃ​ ​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន CAMBODIA PETRO CHEMICAL COMPANY CO.LTD ​មាន​គំរោង​សាងសង់​រោង​ចក្រ​​ចំ​រ៉ា​ញ់​ប្រេងកាត​នៅ​កម្ពុជា​។​

​ជាការ​ឆ្លើយតប​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ស្វាគមន៍​ដល់​ក្រុមហ៊ុន SINOMARUT ដែល​ចូលមក​វិនិយោគទុន​នៅ​កម្ពុជា​ ហើយ​កំពុង​លើក​គំរោង​បង្កើត​រោងចក្រ​ចំ​រ៉ា​ញ់​ប្រេងកាត នៅ​កម្ពុជា​។ ​សម្តេច​តេ​ជោ ក៏​ឲ្យ​មាន​រោងចក្រ​ចំ​រ៉ា​ញ់​ប្រេងកាត​នៅ​កម្ពុជា​ដែរ ពីព្រោះ​រោងចក្រ​ចំ​រ៉ា​ញ់​ប្រេងកាត​មិនមែន​នាំ​តែ​​ប្រេងកាត​ទេ គឺ​នាំមក​នូវ​កៅស៊ូ​ក្រាល​ថ្នល់ និង​ជី ផងដែរ​។​ល​។ ជាមួយគ្នានេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ បានស្នើសុំ​ឲ្យ​ក្រុមហ៊ុន​សំលឹងមើល​គំរោង​វិនិយោគ​ផ្សេងៗ​ទៀត ដែល​អាច​វិនិយោគ​បាន​នៅ​កម្ពុជា​។​

​លោក ​អៀង សុផល្លែត បាន​មានប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា នៅក្នុង​ជំនួប​នោះ លោក XU JIAN នាយក​ក្រុមហ៊ុន SINOMARUT ដែល​បាន​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន CAMBODIA PETRO CHEMICAL COMPANY CO.LTD​ ដែល​តំណាង​ដោយ​លោក​ឧកញ៉ា​ គង់ ទ្រី​វ និង​លោក​ឧកញ៉ា ហាន់ ឃាង បាន​នាំមក​ជាមួយ​នូវស្រូវពូជ​ ចំនួន ១.១០០ តោន​ មក​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន សម្រាប់​ផ្តល់​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​។ ​លោក XU JIAN ក៏បាន​ចូលរួម​រំលែក​ទុក្ខ​លំបាក​​របស់​ប្រជាពលរដ្ឋ​កម្ពុជា ​ដែល​បាន​រងគ្រោះ​ ដោយ​ទឹកជំនន់​នាពេល​កន្លងមក។​

​លោក XU JIAN និង​គ​ណៈប្រតិភូ ​ក៏បាន​គោរព​កោតសរសើរ និង​វាយតម្លៃ​យ៉ាងខ្ពស់​បំផុត ​ចំពោះ​ការខិតខំ​ដោះស្រាយបាន​ទាន់ពេលវេលា​បញ្ហា​គ្រោះទឹកជំនន់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​កាកបាទក្រហម​កម្ពុជា​ ប្រប​កដោយ​ប្រសិទ្ធភាព​។

លោក XU JIAN បាន​មាន​ជំនឿ​ជឿជាក់​យ៉ាងខ្លាំង ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​​​សម្តេច​តេ​ជោ ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​អង្គការ​កាកបាទក្រហម​កម្ពុជា​ជំនះ​បាន​រាល់​បញ្ហា ​ដែល​កើតមាន​ ដូចជា បញ្ហា​ទឹកជំនន់ និង​បាន​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ បាន​វិល​ទៅផ្ទះ​សម្បែង​វិញ ​បង្កបង្កើនផល​កសិកម្ម ​បាន​ទាន់​ពេលវេលា​។​

​នៅក្នុង​ជំនួប​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ជួសមុខ​ឲ្យ​ប្រជាជន​កម្ពុជា ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ដល់​ក្រុមហ៊ុន SINOMARUT និង​ក្រុមហ៊ុន CAMBODIA PETRO CHEMICAL COMPANY CO.LTD ដែល​បាន​នាំយក​ស្រូវពូជ​ចំនួន ១.១០០ តោន​ សម្រាប់​ចែកជូន​ដល់​ពលរដ្ឋ​កម្ពុជា ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នាពេល​កន្លងមក​៕

តុលាការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​បញ្ចប់​ដោយ​​​ការ​បើក​សវនាការ

ថ្ងៃអង្គារ, 29 ខែវិច្ឆិកា 2011
ដោយ Robert Carmichael | ភ្នំពេញ
វីអូអេខ្មែរ

ពលរដ្ឋ​ចូលរួម​សវនាការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​នៅឯសាលាក្តី​នៅ​ជាយក្រុង​ភ្នំពេញ ថ្ងៃទី២១ វិច្ឆិកា ២០១១។ (រូបថត៖ REUTERS)

ពលរដ្ឋ ចូលរួម សវនាការ កាត់ទោស មេដឹកនាំ ខ្មែរ ក្រហម នៅឯសាលាក្តី នៅ ជាយក្រុង ភ្នំពេញ ថ្ងៃទី២១ វិច្ឆិកា ២០១១។ (រូបថត៖ REUTERS)

តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ក្នុង​ប្រទេស​កម្ពុជា​ បាន​បញ្ចប់​ការ​បើក​​សវនាការ​របស់​ខ្លួន​នៅ​សប្តាហ៍​មុន។ ព្រះ​រាជអាជ្ញា​បាន​លាត​ត្រដាង​រឿង​ក្តី​ប្រឆាំង​បុគ្គល​៣​រូប​​​ដែល​រង​ការ​ចោទ​ប្រកាន់​ពីបទ​ប្រល័​យ​ពូជសាសន៍​ ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​​នៅ​ខណៈ​​ពេល​​ដែល​ពួក​គេ​​មាន​តួនាទីជា​មេដឹកនាំ​ជាន់​ខ្ពស់​នៅ​ក្នុង​ចលនា​នោះ។

ក្រុម​ព្រះ​រាជអាជ្ញា​​បាន​ចំណាយ​ពេល​១​ថ្ងៃ​កន្លះ​​ដើម្បី​ផ្តល់​អំណះ​អំណាង​​​​ចោទ​ប្រកាន់​ប្រឆាំង​មេដឹកនាំ​ខ្មែរ​ក្រហម​នៅ​តុលាការ​។

លោក​ Andrew Cayley ​សហ​ព្រះ​រាជអាជ្ញា​អន្តរជាតិ​បាន​និយាយ​ថា​មេដឹកនាំ​បក្ស​កុម្មុយនិស្ត​កម្ពុជា​ឬCPK ជឿជាក់​ថា​ពួកគេ​ បាន​រក​ឃើញ​ការ​សម្ងាត់​ក្នុង​​ការ​ធ្វើ​បដិវត្តន៍​​កុម្មុយនិស្ត​ប្រកប​ដោយ​ជោគជ័យ​ ជា​សេចក្តី​សម្រេច​ចិត្ត​មួយ​​ដែល​បដិវត្តន៍​ផ្សេងៗ​ទៀត​​មិន​អាច​ធ្វើ​បាន។

«ជន​ជាប់​ចោទ​ បាន​ជឿជាក់​ថា​ បដិវត្តន៍​កុម្មុយនិស្ត​មុនៗ​ បាន​បរាជ័យ​ពីព្រោះ​តែ​ សត្រូវ​វណ្ណៈ បាន​ជ្រៀត​ជ្រែក​ចូល​ហើយ​ធ្វើ​ឲ្យ​​អំពើ​ពុក​ដល់​​បដិវត្តន៍​ទាំង​នោះ។ សេចក្តី​សម្រេចចិត្ត​​​ដែល​ជន​ចុង​ចោទ​ បាន​ចាប់​យក​គឺ​លុប​បំបាត់​ចោល​សត្រូវ​វណ្ណៈ​​របស់​គេទាំងអស់។​ »

លោក ​Cayley បាន​​​​បន្ត​ពន្យល់​​ថា​តើ​នរណា​ជា​សត្រូវ​ ហើយ​​នឹង​ពី​របៀប​សម្លាប់​​រង្គាល​​ដែល​បាន​កើត​មាន​ឡើង​នៅ​ពេល​នោះ។

«តុលាការ​​ជាទី​គោរព​ តាមពិត​គឺថា​ មនុស្ស​ដែល​ពួក​ចុង​ចោទ​ចាត់​ទុក​ជា​សត្រូវ​របស់​បក្ស​កុម្មុយនិស្ត​​គឺ​ជា​ក្រុម​ដែល​មាន​ចំនួន​កាន់​តែ​ច្រើន​​និង​រីក​ធំឡើងៗ​ជានិច្ច។»

ប៉ុន្មាន​ថ្ងៃភ្លាមៗ​បន្ទាប់​ពី​ជ័យ​ជម្នះ​​​របស់​ខ្មែ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៥​ សត្រូវ​គឺ​ជន​ណា​ដែល​មានការ​ទាក់​ទិន​​ជាមួយ​របប​លោក​ លន់​ ណុល​ដែលបាន​​ទទួល​បរាជ័យ​ ដូច​ជា​និស្សិត​ គ្រូបង្រៀន​ វេជ្ជបណ្ឌិត​និង​មេធាវី​ ហើយនឹង​ប្រជាពល​រដ្ឋ​នៅ​ក្នុង​តំបន់​ទីក្រុង។

នៅ​ពេល​ដែល​ចលនា​នោះ​ បាន​ត្រូវ​បណ្តេញ​ចេញពី​អំណាច​​ក្នុង​ឆ្នាំ​១៩៧៩​ ជំងឺ​​គិត​​ផ្តេស​ផ្តាស​​​​របស់​គេ​មានន័យ​ថា​គេ ​ឃើញ​សត្រូវ​ទាំង​នោះ​នៅ​គ្រប់​ទី​កន្លែង​ ហើយ​ជាពិសេស​ទៀត​ នៅ​ក្នុង​ជួរ​​របប​របស់​ខ្លួន​គេផ្ទាល់​។

ក្នុង​ដំណើរការ​នេះ ពួក​ខ្មែរក្រហម​ បាន​កំចាត់​សមាជិក​យ៉ាង​ច្រើន​ដែល​ជា​មនុស្ស​របស់​ខ្លួន​គេផ្ទាល់​ដែរ​។

«ហើយ​នៅពេល​ដែល​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​បាន​រីក​ចម្រើនហើយ​ពួក​មេដឹក​នាំ​​មាន​ជំងឺ​គិត​ផ្តេសផ្តាស​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា​បានធ្វើ​ឲ្យ​ខ្លួន​គេ​ជឿជាក់​ថា​ ការ​បរាជ័យ​របស់​ខ្លួន​ បណ្តាល​មកពី​​ CIA, KGB ឬ​ភ្នាក់ងារ​វៀតណាម​ ការ​ផ្តោត​ការ​​ប្រមាញ់​សត្រូវ​របស់​ពួកគេ​​បាន​ប្តូរ​ពី​សត្រូវ​វណ្ណៈ​ទៅ​ជា​សត្រូវ​ស៊ី​រូង​​ផ្ទៃក្នុង​ដែល​បាន​ជ្រៀត​ជ្រែកនៅ​ក្នុង​ជួរ​បក្ស។»

​ចំពោះ​​ផ្នែក​របស់​ពួកគេ​ដែលចុង​ចោទ​ហើយ​នឹង​មេធាវី​របស់​ពួកគេ​​បាន​ពណ៌នា​ការ​លើក​ឡើង​​របស់​ក្រុម​ព្រះរាជ​អាជ្ញា​ថា​ជាការ​មិនពិត​ ជារឿង​ប្រឌិត​ទាំង​ស្រុង​ ហើយ​ដូចជា​រឿង​ប្រលោម​លោក​​របស់​ Alexandre Dumas ​ដែល​ជា​អ្នក​សរសេរ​រឿង ​The ​Three ​ Musketeers​ ឬ​ ខ្មាន់​​កាំភ្លើង​ទាំង​បី។

​នួន​ ជា​ អាយុ​៨៥ ឆ្នាំ​ដែល​បាន​អាន​រយៈពេល​៩០នាទី​​ដោយ​ការ​ស្វាហាប់​ បង្ហាញ​​ថា​​ហេតុអ្វី​ បាន​ជាគាត់​ត្រូវ​គេ​ចាត់​ទុក​ជា​ប្រធាន​មនោគម​វិជ្ជា​​របស់​ចលនា​នោះ​ បាន​រិះគន់​យ៉ាង​វែង​ខ្លាំងៗ​​ប្រឆាំង​នឹង​វៀតណាម​ដែល​ជា​សត្រូវ​​ដ៏​យូរ​អង្វែង​​របស់​ខ្មែរ​ក្រហម។

នួន​ ជា ​បាន​ប្រាប់​តុលាការ​ថា​ប្រទេស​ជិត​ខាង​ភាគ​ខាង​កើត​​របស់​កម្ពុជា​​ មាន​ផែន​ជា​យូរ​យា​ណាស់​មកហើយ​​​ប្រឆាំង​ប្រទេស​របស់​គាត់​ ហើយ​មាន​បំណង​ប្រាថ្នា​បំបាត់​ប្រជា​ជន​កម្ពុជា​។

នួន ជា​ និយាយ​ថា​ គាត់​ចូល​រួម​បដិវត្តន៍​ដើម្បី​ការពារ​​ប្រទេស​កម្ពុជា។

មនោសញ្ចេតនា​ស្នេហា​ជាតិ​និយម​ បាន​ត្រូវ​ទទួល​យក​ដោយ​អតីត​ប្រមុខរដ្ឋ​ខៀវ​ សំផន​​ដែរ។ លោក​​បាន​ប្រាប់​​​ក្រុម​ព្រះ​រាជអាជ្ញា​ថា​លោក​បាន​​ចាប់​អារម្មណ៍​​លទ្ធិ​កុម្មុយនិស្ត​នៅ​ខណៈ​ពេល​ដែល​គាត់​សិក្សា​ថ្នាក់​បណ្ឌិត​សេដ្ឋកិច្ច​នៅ​ទីក្រុង​ប៉ារីស។

«ថ្ងៃ​នេះ​ អស់​លោក​អ្នក​ មើល​ឃើញ​បញ្ហា​នេះ​ថា​ជា​រឿង​កំប្លែង​មួយ​។​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ ខ្ញុំ​គួរតែ​រំលឹក​អស់​លោក​អ្នក​ថា​នៅ​ពេល​នោះ​លទ្ធិ​កុម្មុយនិស្ត​ជា​ចល​​នា​មួយ​​ដែល​ផ្តល់​សេចក្តី​សង្ឃឹម​​ដល់​យុវជន​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក។ អ្វី​ដែល​ខ្ញុំ​ចង់​បាន​ពិត​ប្រាកដគឺ​បទ​ពិសោធន៍​ដ៏​ល្អ​បំផុត​សម្រាប់​ប្រទេស​របស់​ខ្ញុំ។»

លោក​ ខៀវ ​សំផន​ ក៏​និយាយ​ដែរ​អំពី​​យុទ្ធនាការ​​ទម្លាក់​គ្រាប់បែក​ដ៏​សម្បើម​​ដែល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ដោយ​ខុស​ច្បាប់​មក​លើ​ប្រទេស​កម្ពុជានៅ​ឆ្នាំ​១៩៦៩។

ការ​ទម្លាក់​គ្រាប់​បែក​​បាន​ត្រូវ​គេ​យល់​ជា​ទូទៅ​ថា​បាន​ជំរុញ​ឲ្យ​​មាន​ការ​គាំទ្រ​ដល់​ពួក​ខ្មែរ​ក្រហម​ ប៉ុន្តែ​ បញ្ហា​នេះ​ បាន​ស្ថិត​នៅ​​ក្រៅ​​រយៈពេល​កំណត់​ដែល​ពួក​អ្នក​នយោបាយ​បាន​កម្រិត​សម្រាប់​តុលាការ។

«តើ​អស់​លោក​ អាច​នឹក​ស្រមៃ​ពី​អ្វី​ដែល​ប្រទេស​របស់​ខ្ញុំ​ បាន​ប្រឈម​មុខ​បន្ទាប់​ពី​ការ​សម្លាប់​បង្ហូរ​ឈាម​បែប​នោះ? ទោះ​បី​ អស់​លោក​អ្នក​ ចូល​ចិត្ត​ឬ​មិន​ចូល​ចិត្ត​វា​ក៏ដោយ​ ប្រជា​ពលរដ្ឋ​កម្ពុជា​​ភាគ​ច្រើន​ បាន​ផ្តល់​ការ​គាំទ្រ​របស់​គេ​ដល់​យើង​ដើម្បី​ប្រឆាំង​នឹង​របប​លោក​លន់​ ណុល។»

​អតីត​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ អៀង សារី​ បាន​និយាយ​ត្រួសៗ​​​តវ៉ា​ថា​តុលាការ​ មិន​បាន​ពិចារណា​ពី​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ដល់​លោក​ដែល​បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ​១៩៩៦​ដើម្បី​ឲ្យ​គាត់​​ហើយ​នឹង​​​ពួក​អ្នក​គាំទ្រ​រាប់​ពាន់​ទៀត​របស់​គាត់​ចុះ​ចូល​ជាមួយ​រដ្ឋាភិបាល។

មេដឹកនាំ​ទាំង​៣​ ត្រូវរង​ការ​ចោទ​ប្រកាន់​​ពី​បទ​​ប្រល័យ​ពូជសាសន៍​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ហើយនឹង​ឧក្រិដ្ឋ​កម្ម​​ប្រឆាំង​មនុស្ស​ជាតិ​ ដែល​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​​គឺ​ ឧក្រិដ្ឋកម្ម​នៃ​ការ​សម្លាប់​ ​វិនាសកម្ម ការ​ធ្វើ​ជាទាសភាព​ ការ​ដាក់គុក​ ការ​ធ្វើ​ទារុណ​​កម្ម​ ការ​ប្រហារ​ជីវិត​​ហើយ​នឹង​ការ​ធ្វើ​មនុស្ស​ឃាត​ដោយ​ចេតនា​។

ក្នុង​សារៈ​សំខាន់​មួយទៀត​ ពួកគេ​ ​ត្រូវកាត់ទោស​ពី​ការ​ធ្វើ​ឲ្យ​មាន​នយោបាយ​ដែល​បាន​នាំឲ្យ​មាន​ការស្លាប់​ប្រជា​ពលរដ្ឋ​​ប្រហែល​២​លាន​នាក់​នៅ​ចន្លោះ​ឆ្នាំ​​១៩៧៥​និង​ឆ្នាំ​១៩៧៩។

ពួកគេ​ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំងអស់។

ការ​ឆ្លើយ​តប​ពី​ប្រជាពល​រដ្ឋ​កម្ពុជា​ដែល​មើល​ដំណើរការ​កាត់​ទោស​​មាន​ភាព​ផ្សេងៗគ្នា​ចាប់​តាំងពី​ការមានសមានចិត្តដល់​ជន​ចុងចោទ​ចាស់​ជរារហូត​​​ដល់​ការ​ខឹង​សម្បារ​​ថា​ពួកគេ​​បាន​បន្ត​បដិសេធ​ការទទួល​ខុសត្រូវ​​ចំពោះ​អ្វី​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​របប​របស់​ពួកគេ​។

លោកស្រី ​Clair Duffy ​អ្នក​សង្កេតការ​ណ៍​​​តុលាការ​​ដែល​ឃ្លាំមើល​​ដំណើរការ​កាត់​ទោស​​សម្រាប់​​អង្គការ​ការ​ផ្តួចផ្តើម​យុត្តិធម៌​សង្គម​បើក​ចំហរ​ (Open ​Society​ Justice​ Initiative) និយាយ​ថា​​​ភាគី​ដើម​ចោទ​ហើយ​នឹង​​ភាគី​ចុងចោទ​បាន​ធ្វើ​ការងារ​បាន​​យ៉ាង​ល្អ។

ហើយ​នៅ​ខណៈនោះ​ដែរ​ នួន​ ជា​​ និង​ អៀង សារី​ ខកខាន​មិន​បាន​ឆ្លើយតប​​ការ​ចោទ​ប្រកាន់​ដ៏​សំខាន់​ប្រឆាំង​​នឹង​ពួកគេ​ទេ លោក​ ខៀវ​ សំផន​ បាន​ឆ្លើយតប​ដល់​ការ​ចោទ​ប្រកាន់​​របស់​ក្រុម​ព្រះរាជអាជ្ញា​ ហើយ​បាន​វាយ​ប្រហារ​ភស្តុតាង​​ខ្លះ​ៗ​។

លោកស្រី ​Duffy ​និយាយ​ទៀត​ថា​រយៈពេល​មួយ​សប្តាហ៍​បាន​ធ្វើ​ឲ្យ​​ឃើញ​ល្បិចកល​​​ដែល​​​ក្រុម​ចុងចោទ​​នឹង​ឆ្លើយ​ការពារ​ខ្លួន។

សេចក្តី​ថ្លែងការណ៍​របស់​នួន​ ជា​ ​បាន​ផ្តោត​លើ​ទិដ្ឋភាព​នយោបាយ​​ទូលំ​ទូលាយ​​​នៅពេល​នោះ​ ហើយ​នឹង​ទំនាក់ទំនង​ដ៏​ល្វីង​ជូរ​ចត់​​រវាង​បក្ស​កុម្មុយនិស្ត​​វៀត​ណាម​និង​កម្ពុជា។

«ចំពោះ​លោក​ ខៀវ សំផន​គោលជំហរ​របស់​គាត់​គឺ​ថា​ ទោះបី​ ខ្ញុំ​ស្ថិត​ក្នុង​តួនាទី​​នេះ​ក៏​ដោយ​ ខ្ញុំ​ មិនមែន​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទេ​ ខ្ញុំ​មិនមែន​​ជា​អ្នក​ធ្វើ​សេចក្តី​សម្រេច​សំខាន់ៗ​ទេ ​មាន​ភាព​ចលាចល​នៅ​ក្នុង​ប្រទេស​នៅ​ពេល​នោះ​ហើយ​ យើង ​មិន​បាន​ត្រួតត្រា​បញ្ហា​នោះ​ទេ។»

ការ​កាត់ទោស​របស់​មេដឹកនាំ​ទាំង​៣​​បាន​ត្រូវ​ចែក​ជា​ការ​កាត់ទោស​តូចៗ​មួយ​ចំនួន​ ហើយ​នៅ​សប្តាហ៍​នេះ​ បាន​ឃើញ​ការ​ចាប់​ផ្តើមការ​កាត់ទោស​លើក​ទីមួយ​នៃ​ការ​កាត់​ទោស​តូចៗទាំង​នោះ។ ការ​កាត់​ទោស​ភាគ​ច្រើន​ នឹង​ពិនិត្យ​មើល​ការ​ចោទ​ប្រកាន់​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​ក្នុង​បរិបទ​​នៃ​ការ​ផ្លាស់​ទីលំនៅ​​ដោយការ​បង្ខំ​របស់​ប្រជា​ពលរដ្ឋ​ដែល​ធ្វើ​ឡើង​ដោយ​ខ្មែរ​ក្រហម។

ការ​ចោទ​ប្រកាន់​នេះ​ និយាយ​យោង​ដល់​ព្រឹត្តិការណ៍​​​២​ក្នុង​ឆ្នាំ​១៩៧៥ ​នៅ​ពេល​ដែល​កងទ័ព​​របស់​ប៉ុល​ ពត​​បាន​ត្រួតត្រា​ប្រទេស​កម្ពុជា​​ហើយ​បាន​ជម្លៀស​មនុស្ស​​ដោយ​ការ​បង្ខំ​ចេញ​ពី​ទីក្រុង​និង​ទីប្រជុំជន​ទាំង​អស់។ នៅពេល​បន្ទាប់​មក​ទៀត​នៅ​ក្នុង​ឆ្នាំ​នោះ​ ពួកគេ​បាន​បង្ខំ​​​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​ឲ្យ​ទៅ​រស់​នៅ​ក្នុង​ជំរំ​​ការងារ​នៅ​ទូទាំង​ប្រទេស។

ក្រុម​ព្រះ​រាជអាជ្ញា​និយាយ​ថា​ មនុស្ស​រាប់​ម៉ឺននាក់​​បាន​ស្លាប់​ក្នុង​អំឡុង​ពេល​នៃ​ផ្លាស់​ប្តូរទី​កន្លែង​ទាំង​នេះដែល​បាន​ក្លាយ​ទៅ​ជា​បទពិសោធន៍​ដ៏​គួរ​ឲ្យ​រន្ធត់​ទីមួយ​នៃ​បទពិ​សោធន៍​ដ៏​គួរ​ឲ្យ​រន្ធត់​ខ្លះ។ ក្នុង​ការ​ថ្លែង​បើក​សុន្ទរកថា​​របស់​លោក​ ​លោក​ Cayley ​បាន​​ដាក់​ចំនួន​មនុស្ស​ស្លាប់​ពេល​នោះ​ថា៖

មាន​ប្រជាពល​រដ្ឋ​កម្ពុជា​ម្នាក់​ក្នុង​ចំណោម​ប្រជាពល​រដ្ឋ​កម្ពុជា​៤​នាក់​​បាន​ស្លាប់​ លោក​ មាន​ប្រសាសន៍​ថា៖

«ការបាត់​បង់​ជីវិត​ដែល​​មិនកើត​មាននៅ​ប្រទេស​ជាតិ​​ណាមួយ​ទេ​​ចាប់​តាំង​ការ​សម្លាប់​បុរសពេញវ័យ​​ហើយនឹង​ការ​យកស្រ្តី​និង​កុមារ​ធ្វើ​ជា​ទាសករ​នៅលើ​កោះ​ Milos ​របស់​រដ្ឋ​ Athenian ​កាល​ពី​២​ពាន់​៤រយ​ឆ្នាំ​មុន។ នៅ​ពេល​ដែលត្រូវ​​បាន​វិនិច្ឆ័យ​ពី​លក្ខខណ្ឌ​នៃ​ចំនួន​ប្រជាពលរដ្ឋ​របស់​​ជាតិ​មួយ​ដែល​បាន​ស្លាប់​ឬ​ត្រូវ​ធ្វើ​ឃាត​ ទំហំ​នៃ​មហន្តរាយ​ខាង​មនុស្សជាតិ​ដែល​បាន​ធ្វើ​ឡើង​ដោយ​ចុងចោទ​ទាំង​​នេះ​នៅ​ក្នុង​ប្រទេស​នេះ ​​មិន​មាន​អ្វី​ប្រៀបធៀប​បាននៅ​ក្នុង​សម័យ​ទំនើប​នេះ។»

តុលាការ​មាន​គម្រោង​ចាប់​ផ្តើម​សវនា​​ពិនិត្យ​មើល​លើ​ភស្តុតាង​ដាក់​បន្ទុក​នៅ​ថ្ងៃ​ទី៥ ​ខែ​ធ្នូ៕

ប្រែសម្រួល​​ដោយ​ ជឹង​ ប៉ូជីន

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​ប្រតិកម្ម​នឹង​ការ​រិះ​គន់​របស់​លោក​ សម​ រង្ស៊ី

ថ្ងៃអង្គារ, 29 ខែវិច្ឆិកា 2011
ដោយ សុខ ខេមរា
វីអូអេ​ខ្មែរ | វ៉ាស៊ីនតោន

ស្តាប់ព័ត៌មាន៖ បទសម្ភាស៍​រវាង​លោក សុខ ខេមរា និង លោក ងួន ញិល ផ្សាយ​ថ្ងៃ​ទី​២៨ ខែ​​វិច្ឆិកា ឆ្នាំ​២០១១។
MP3 | Windows Media

លោក​ សម​ រង្សី ​ប្រធាន​គណបក្ស​សម ​រង្សី ​ចូល​រួម​ជា​ភ្ញៀវ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​នៅ​ស្ទូឌីយោ​វីអូអេ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ (រូបថត៖ ពិន​ ស៊ីសុវណ្ណ វីអូអេ ខ្មែរ)

លោក សម រង្សី ប្រធាន គណបក្ស សម រង្សី ចូល រួម ជា ភ្ញៀវ ក្នុង កម្មវិធី ហេឡូ វីអូអេ នៅ ស្ទូឌីយោ វីអូអេ ក្នុង រដ្ឋធានី វ៉ាស៊ីនតោន។ (រូបថត៖ ពិន ស៊ីសុវណ្ណ វីអូអេ ខ្មែរ)

លោក​ ងួន ញិល​ អនុប្រធាន ​(ទីមួយ) ​នៃ​រដ្ឋសភា​របស់​ប្រទេស​កម្ពុជា ​និង​ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​ គណបក្ស​គ្រប់គ្រង​ប្រទេស​ បាន​ចាត់​ទុក​អត្ថាធិប្បាយ​របស់​លោក​ សម រង្ស៉ី​ ចុងក្រោយ​ ថា​ជា​ ការ​វាយប្រហារ​ដើម្បី​បំផ្លាញ​កិត្តិយស​រដ្ឋាភិបាល​ ដែល​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ប្រទេស​បច្ចុប្បន។ លោក​បាន​ពន្យល់​អំពី​ជំនឿចិត្ត​របស់​ប្រទេស​ផ្តល់​ជំនួយ​ ការ​មិន​អាច​មាន​អធម្មនុញ្ញភាព​ និង​ការ​មិន​អាច​មាន​ការ​បះបោរ​នៅ​កម្ពុជា​ដូច​នៅ​អារ៉ាប់។ លោក ងួន ញិល​ ថ្លែង​ដូច្នេះ​ក្រោយ​ពេល​លោក​ សម​ រង្ស៉ី បាន​ព្យាយាម​ធ្វើ​ឲ្យ​មាន​អធម្មនុញ្ញភាព​និង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ និង​រដ្ឋសភា​កម្ពុជា​មិន​ស្រប​ច្បាប់។ លោក​ សម រង្ស៉ី​ នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​បាន​ជំរុញ​ឲ្យ​ប្រទេស​អ្នក​ផ្តល់​ជំនួយ​បញ្ឍប់​ការ​ផ្តល់​ជំនួយ​មក​កម្ពុជា​ ដែល​លោក​ សម រង្ស៉ី បាន​ចោទប្រកាន់​ថា​មាន​ការ​ខ្ជះខ្ជាយ​ និង​មាន​អំពើ​ពុករលួយ។ លោក​ សម រង្ស៉ី ​ក៏​បាន​វាយប្រហារ​មេដឹកនាំ​នៃ​ប្រទេស​កម្ពុជា​និង​រិះគន់​ធ្ងន់ៗ​ទៅ​ការ​ដឹកនាំ​ប្រទេស​ដែល​លោក​ថ្លែង​ថា​ឈាន​ទៅ​រក​ភាព​ហិនហោច។ លោក ​សម​ រង្ស៉ី ពេល​នេះ​កំពុង​និរទេស​ខ្លួន​ដោយសារ​បញ្ហា​ដក​បង្គោល​ព្រំដែន​កម្ពុជា​ វៀតណាម​នៅ​ចុង​ឆ្នាំ​២០០៩។ លោក​កំពុង​ស្ថិត​ក្នុង​ពិរុទ្ធភាព​ក្រោយ​ពី​តុលាការ​បាន​កាត់ទោស​ឲ្យ​លោក​ជាប់គុក​ជាង​១០​ឆ្នាំ។

តទៅ​​នេះ​ជា​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ច័ន្ទ​ (២៨ វិច្ឆិកា ២០១១) រវាង​ លោក​ សុខ ខេមរា​ នៃ​វីអូអេ ជាមួយ​ ​លោក​ ងួន ញិល​ អនុប្រធាន​រដ្ឋសភា​ទាក់ទង​នឹង​ការ​ចោទប្រកាន់​របស់​លោក​សម រង្ស៉ី៖

បទសម្ភាស៍​រវាង​លោក សុខ ខេមរា និង លោក ងួន ញិល ផ្សាយ​ថ្ងៃ​ទី​២៨ ខែ​​វិច្ឆិកា ឆ្នាំ​២០១១។

http://media.voanews.com/designvideo/player.swf

download iconDownload: MP3 | Windows Media

Right click (Control click for Mac) and choose Save Link/Target As

អង្គការ​សិទ្ធិ​មនុស្ស​ Amnesty អំពាវនាវ​ឲ្យ​បញ្ឈប់​ការបណ្តេញ​ពលរដ្ឋ​កម្ពុជា​​ចេញ​ពី​លំនៅដ្ឋាន​​ដោយ​ការ​បង្ខំ

ថ្ងៃពុធ, 30 ខែវិច្ឆិកា 2011
ដោយ Robert Carmichael | ភ្នំពេញ
វីអូអេខ្មែរ

(រូបថត៖ Reuters)

(រូបថត៖ Reuters)

អង្គការ​សិទ្ធិមនុស្ស​ Amnesty​ International ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​​កម្ពុជា​កាល​ពី​សប្តាហ៍​មុន​​ឲ្យ​បញ្ឈប់​ការបណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ដោយ​ការ​បង្ខិត​បង្ខំ​ដែល​កំពុង​ប៉ះពាល់​​ដល់​មនុស្ស​រាប់​ម៉ឺន​នាក់​ ​និង​ជាបញ្ហា​មួយ​ដែល​មិនបាន​បង្ហាញ​នូវ​សញ្ញា​ស្រាកស្រាន​ឡើយ។ អង្គការ​សិទ្ធិមនុស្ស​ Amnesty ​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ ស្រ្តី​ កំពុង​ចេញមុខ​កាន់​តែ​ច្រើនឡើង​ក្រោក​​ឈរ​ប្រឆាំង​ដើម្បី​ទាមទារ​សិទ្ធិ​ដីធ្លី។​ របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស ​Amnesty ​ប្រាប់​ឲ្យ​ដឹង​ពី​រឿងរ៉ាវ​​របស់​​ស្រ្តី​៥នាក់​​មកពី​ទូទាំង​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បាន​រងផល​ប៉ះ​ពាល់​​ដោយ​សារ​ការ​បណ្តេញ​ចេញ​ពី​ផ្ទះ​សម្បែង​ដោយ​បង្ខិត​បង្ខំ។

អង្គការ​សិទ្ធិ​មនុស្ស​ ប្រាប់​ឲ្យ​ដឹងទៀត​ថា​​រដ្ឋាភិបាល​កម្ពុជា​កំពុង​មិន​អើពើ​ពី​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន​​ដោយ​ការ​អនុវត្ត​ការ​បណ្តេញ​ចេញ​ពី​​ផ្ទះ​សម្បែង​ដោយ​បង្ខំ។​ ហើយ​ អង្គការ​ប្រាប់​ឲ្យ​ដឹងទៀត​ថា​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ប្រថុយ​នឹង​ការ​ខូច​ដល់​សមិទ្ធិផល​ដែល​​ខ្លួន​បាន​ខំ​ប្រឹងប្រែង​ធ្វើ​ក្នុង​រយៈពេល​២០​ឆ្នាំ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ។

បុរស​ម្នាក់​ឈរ​នៅ​ផ្ទះ​មួយ​ខ្នង​នៅ​តំបន់​បឹងកក់​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ខែ​សីហា ២០១១។ ប្រជាពលរដ្ឋ​ប្រមាណ​១៥០០០នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ផ្ទះសម្បែង​របស់​ពួកគេ ហើយ​៣៥០០នាក់​ស្ថិត​នៅ​ក្នុង​តំបន់​នេះ​នៅឡើយ។ (រូបថត៖ Reuters)

បុរស ម្នាក់ ឈរ នៅ ផ្ទះ មួយ ខ្នង នៅ តំបន់ បឹងកក់ ក្នុង រាជធានី ភ្នំពេញ កាល ពី ខែ សីហា ២០១១។ ប្រជាពលរដ្ឋ ប្រមាណ ១៥០០០នាក់ ត្រូវ បាន បណ្តេញ ចេញ ពី ផ្ទះសម្បែង របស់ ពួកគេ ហើយ ៣៥០០នាក់ ស្ថិត នៅ ក្នុង តំបន់ នេះ នៅឡើយ។ (រូបថត៖ Reuters)

លោកស្រី​ ដុនណា ហ្កេស (Donna​ Guest) ​ជា​នាយក​រង​ទទួល​បន្ទុក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ Amnesty ​International ​បាន​បញ្ជាក់​ថា៖

«អង្គការ​សិទ្ធិ​មនុស្ស​ Amnesty ​International ​បាន​អំពាវនាវ​​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​​ហើយ​ឲ្យ​បញ្ចប់​​ការ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ។ យើង​បាន​​ប្រមូល​ចង​ក្រង​ឯកសារ​​យ៉ាង​ច្រើន​ហើយ​ជា​ការពិត​អង្គការ​សង្គម​ស៊ីវិល​ដ៏​សកម្ម​ក៏​បាន​ប្រមូល​ចងក្រង​ឯកសារ​ហើយ​បាន​រាយការណ៍​ពី​ការ​អនុវត្ត​នេះ​ដែល​ជា​ការ​ខុស​ច្បាប់​​នៅ​ក្រោម​ច្បាប់​អន្តរជាតិ»។

លោកស្រី​ Guest ​មាន​ប្រសាសន៍​បន្តទៀត​ថា​ អង្គការ​សិទ្ធិ​មនុស្ស​ Amnesty ​ចង់​ផ្តោត​លើ​ស្រ្តី​ហើយ​នឹង​ប្រាប់​រឿង​រ៉ាវ​របស់​ពួកគេ​ក្នុង​​​នាម​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​​​ជា​មាតា​និង​ជា​ភរិយា។

«ការណ៍​នេះ​បង្ហាញ​​ពី​មុខមាត់​មនុស្ស​ដែល​ត្រូវ​គេ​បណ្តេញ​ចេញ​ មនុស្ស​ទាំង​អស់​នោះ ​មិនមែន​គ្រាន់​តែ​ជា​ស្ថិតិ​ទេ​ មនុស្ស​ទាំងនោះ​ មាន​ជីវិត​ពិត។ មនុស្ស​ទាំងអស់​នោះ​ មាន​ផល​វិបាក​ដ៏​ធ្ងន់ធ្ងរ​​ ពួកគេ​ខ្លះ​បាន​បាត់​បង់់​ផ្ទះ​សម្បែង​ ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​ពួកគេ​​ គ្រួសារ​បាន​ត្រូវបែក​បាក់​គ្នា។ ​ដោយ​ហេតុ​ដូច្នេះ​ហើយ​ យើង​ស្ថិត​នៅ​ទីនេះ​សព្វថ្ងៃ​នេះ​ដើម្បី​បង្ហាញ​ពី​ការណ៍​ពិត​របស់​មនុស្ស​ទាំង​នេះ»។

ពេល​ចាប់​ផ្តើម​ផ្សាយ​សេចក្តី​រាយការណ៍​ លោកស្រី​ Guest ​បាន​ត្រូវ​អម​ដោយ​ស្រ្តី​កម្ពុជា​៣​នាក់​ដែល​បាន​រង​ផល​ប៉ះពាល់​ដោយ​សារ​ការបណ្តេញ​ចេញ​ពី​ផ្ទះ​សម្បែង។

អ្នកស្រី​ ហុង ម៉ៃ ​ជា​ស្រ្តី​ម្នាក់​ក្នុង​ចំណោម​ស្រ្តី​ទាំង​៣​នាក់​​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​​ពី​ផ្ទះ​របស់​អ្នកស្រី​​ក្នុង​តំបន់​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​កាល​ពី​២ឆ្នាំ​មុន​​ដើម្បី​យក​ដី​សម្បទាន​ដាំអំពៅ​សម្រាប់​ធ្វើ​ស្ករ​ប្រគល់​ទៅ​ឲ្យ​​សមាជិក​ព្រឹទ្ធ​សភា​ខាង​គណបក្ស​កំពុង​កាន់​អំណាច។

អ្នកស្រី​ និយាយ​ថា​ពួក​រដ្ឋអំណាច​ប្រដាប់​ទៅ​ដោយ​អាវុធ​បាន​បំផ្លាញ​​ផ្ទះ​របស់​អ្នកស្រី​និង​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​អ្នកស្រី​នៅ​ពេល​ដែល​ពួកគេ​បាន​ដុត​បំផ្លាញ​ភូមិ​របស់​អ្នកស្រី​ហើយ​បាន​បង្ខំ​ឲ្យ​ចេញពី​លំនៅដ្ឋាន។

អ្នកស្រី​ ហុង ម៉ៃ ​មាន​ផ្ទៃពោះ​៥​ខែ​ ទោះ​ជាយ៉ាង​ណាក៏ដោយ​ អ្នកស្រី​បាន​ធ្វើ​ដំណើរ​មកកាន់​រាជធានី​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​ដើម្បី​ស្វះ​ស្វែង​រក​ការជួយ​ពី​នាយករដ្ឋមន្រ្តី​ហ៊ុន​ សែន​ អ្នកស្រី​ បាន​ត្រូវ​គេ​ចោទ​ប្រកាន់​ពី​ការ​រំលោភ​ច្បាប់​ស្តីពី​ព្រៃឈើ​ហើយ​បាន​ចាប់​​អ្នកស្រី​ដាក់​ពន្ធនាគារ។

ប្រាំបី​ខែ​ក្រោយ​មក​ ​ អ្នកស្រី​​បាន​ត្រូវ​គេ​ដោះលែង​បន្ទាប់​ពី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​​មួយ​ដើម្បី​ដកពាក្យ​​បណ្តឹង​​របស់​គាត់​ដែល​​អ្នកស្រី​បាន​ប្តឹង​​អំពី​ដី​របស់​គាត់។ អ្នកស្រី​ ហុង ម៉ៃ មិន​បាន​ជួប​ប្តី​របស់​គាត់​ចាប់​តាំង​ពីពេល​នោះមក​ ហើយ​អ្នក​ស្រី​និង​កូន​​៥​នាក់​របស់​គាត់​បាន​ក្លាយ​ទៅ​ជា​ជន​ទុគ៌ត។

អ្នកស្រី​ចង់​ឲ្យ​អ្នកប្រើប្រាស់​ទំនិញ​នៅក្នុង​​សហភាព​អឺរ៉ុប​​​​ធ្វើ​ពហិកា​កុំទិញ​ស្ករ​របស់​​កម្ពុជា​ អ្នកស្រី​និយាយ​ថា​ ស្ករ​នោះ​​កើត​ចេញ​ពី​ដី​ ជីវិត​និង​ឈាម​របស់​ប្រជា​ពលរដ្ឋ​ដែល​បាន​ត្រូវគេ​បណ្តេញ​ចេញ​ពី​ដី​របស់​ខ្លួន។

លោកស្រី​ Guest ​មាន​ប្រសាសន៍​បន្តទៀត​ថា​អង្គការ​សិទ្ធិ​មនុស្ស​​ Amnesty ​មិន​ប្រកាន់​យក​គោលជំហរ​​លើ​បញ្ហា​នានា​ដូចជា​ការដាក់​ទណ្ឌកម្ម​ទេ​ ប៉ុន្តែ​អង្គការ​នេះ​ បាន​ប្រកាន់​ជំហរ​រឹងមាំ​ថា​ព្រឹត្តិការណ៍​នេះ​​ មិនគួរ​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​សិទ្ធិ​មនុស្ស​ទេ។ ​ហើយ​ក្នុង​នាម​ជា​អង្គការ​មួយ​ដែល​មាន​ទីតាំង​នៅ​អឺរ៉ុប​ បុគ្គលិក​របស់​អង្គការ​សិទ្ធិ​មនុស្ស ​Amnesty ​នឹង​បន្ត​​ជួប​ជាមួយ​សមាជិក​សភា​​​នៅ​ក្នុង​ទីក្រុង​ Brussels ​និង​ប្រទេស​ដទៃ​ទៀត​នៅ​អឺរ៉ុប។

«យើង​នឹង​ស្នើ​សុំឲ្យ​សមាជិក​​​របស់​យើង​នៅ​ក្នុង​ប្រទេស​នានា​នៅ​អឺរ៉ុប​ ដែល​មាន​សកម្មភាព​យ៉ាង​ខ្លាំង​​លើ​បញ្ហា​នេះ​ ធ្វើ​ការ​អំពាវនាវ​​ដល់​សមាជិ​កសភា​របស់​ពួក​គេ​ ហើយ​ក៏​បង្កើន​​​ការ​យល់​ដឹង​ពី​បញ្ហា​នេះ​ដែរ។ ខ្ញុំ​គិត​ពី​ផ្នែក​មួយនៃ​យុទ្ធសាស្រ្ត​​​​តស៊ូ​មតិ​គាំទ្រ​ ត្រូវតែ​បង្កើន​ការ​យល់​ដឹង​ ​ធ្វើ​ដូច្នេះ​ ​មនុស្ស​យល់​ដឹង​ពី​អ្វី​ដែល​កំពុង​កើត​មាន​ឡើង។ មនុស្ស​ជាច្រើន​ មិន​យល់​ដឹង​​​ពី​អ្វី​ដែល​កំពុង​កើត​មាន​ឡើង​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​ហើយ​របាយ​ការណ៍​នៅ​ថ្ងៃ​នេះ​ ជា​ការ​ប៉ុនប៉ង​មួយ​ដើម្បី​ធ្វើ​ឲ្យ​បញ្ហា​នេះ​ផុសចេញ​ឡើង ​ធ្វើ​ឲ្យ​មាន​ការយក​ចិត្ត​ទុកដាក់​ពី​អន្តរជាតិ​រួមមាន​​បណ្តា​​ប្រទេស​នៅ​ក្នុង​សហភាព​អឺរ៉ុប​ផង»។

ការ​ផ្តោត​ការ​ចាប់​អារម្មណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​ Amnesty ​​លើ​ស្រ្តី​និង​សិទ្ធិ​ដីធ្លី​ បាន​ត្រូវ​គូស​បញ្ជាក់​​នៅពេល​ដែល​សកម្មជន​សិទ្ធិ​ដីធ្លី​ដ៏​សំខាន់​ម្នាក់​​នៅ​ទីតាំង​ដ៏​ធំ​មួយ​នៃ​ការ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​បឹងកក់​កណ្តាល​ទីក្រុង​ភ្នំពេញ​បាន​ធ្វើ​អត្តឃាត​នៅ​សប្តាហ៍​នេះ។

អ្នកស្រី​ ជា ដារ៉ា ​មាន​កូន​២​នាក់​ បាន​លោត​ពី​លើ​ស្ពាន​​​​កាល​ពី​ថ្ងៃ​អង្គារ​បន្ទាប់​ពី​គ្រួសារ​របស់​អ្នកស្រី​​បាន​ត្រូវ​គេ​បដិសេធ​ពុំ​​ផ្តល់​ដី​​ឲ្យ​​នៅ​​មាត់​បឹង​នោះ​បន្ទាប់​ពី​ការ​ប្រយុទ្ធ​​អស់​រយៈពេល​៥​ឆ្នាំ។

នៅ​ឯ​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស ​Amnesty ​ពួក​សកម្មជន​ជា​សហការី​របស់​អ្នកស្រី​ ជា ដារ៉ា ​បាន​ស្លៀក​​សម្លៀក​បំពាក់​​ពណ៌​ខ្មៅ​ដើម្បី​​កាន់​ទុក្ខ​​អ្នកស្រី៕

ប្រែ​សម្រួល​ដោយ​ ជឹង​ ប៉ូជីន

HRW រិះគន់​ច្បាប់​ពន្ធនាគារ​ដែល​បង្ខំ​ឲ្យ​អ្នក​​​ទោស​ធ្វើ​ពលកម្ម

ដោយ កែវ និមល
2011-11-30
វិទ្យុ​អាស៊ីសេរី</strong>

អង្គការ​អន្តរជាតិ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស ឈ្មោះ យូមិន រ៉ៃ វ៉ច្ច (Human Rights Watch) បាន​រិះគន់​ចំពោះ​ការ​អនុម័ត​ច្បាប់​ស្ដីពី​ពន្ធនាគារ​ដោយ​រដ្ឋ​សភា​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៧ វិច្ឆិកា កន្លង​ទៅ។

អង្គការ​អន្តរជាតិ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស ឈ្មោះ យូមិន រ៉ៃ វ៉ច្ច បាន​ចេញ​ផ្សាយ​សេចក្ដី​ថ្លែងការណ៍​មួយ នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា សុំ​ឲ្យ​ព្រឹទ្ធ​សភា​ពិចារណា កាត់​ចោល​មាត្រា​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ពន្ធនាគារ ដែល​អនុញ្ញាត​ឲ្យ​ប្រើ​ពលកម្ម​អ្នក​ជាប់​ទោស ដើម្បី​ផលិត​ទំនិញ​លក់​ឲ្យ​ក្រុមហ៊ុន​នានា។

អង្គការ យូមិន រ៉ៃ វ៉ច្ច បាន​ចាត់​ទុក​ថា ការ​អនុញ្ញាត​ឲ្យ​ប្រើ​អ្នក​ទោស​ធ្វើ​ការ​ដើម្បី​ផលិត​វត្ថុ​ប្រើប្រាស់ សម្រាប់​លក់​ដូរ ជា​ការ​រំលោភ​លើ​កាតព្វកិច្ច​របស់​ប្រទេស​កម្ពុជា ដែល​ជា​ហត្ថលេខី​មួយ​របស់​អនុសញ្ញា​អន្តរជាតិ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ត្រង់​ចំណុច​ពលកម្ម​បង្ខំ។

ជាមួយ​នោះ​ដែរ ការ​អនុញ្ញាត​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​កម្ពុជា ស្ថិត​ក្នុង​សភាព​ប្រឈម​ជាមួយ​គ្រោះថ្នាក់ ដោយ​ការ​នាំ​ចូល​ទំនិញ​ជា​ខោអាវ​ដេរ​ស្រាប់ និង​ស្បែក​ជើង​ពី​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឡើង​ជា​ស្នាដៃ​អ្នក​ជាប់​ទោស ដែល​ជា​ការ​ខុស​ច្បាប់។

លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) អនុ​ប្រធាន​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ យូមិន រ៉ៃ វ៉ច្ច បាន​មាន​យោបល់​ថា ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នានា​រក​ប្រាក់​ចំណេញ​បាន​ដោយសារ​អ្នក​ជាប់​ទោស គឺ​ជា​គោលនយោបាយ​អាស្រូវ ដែល​បំផ្លាញ​កេរ្តិ៍​ឈ្មោះ មាន​ជា​យូរ​មក​ហើយ​របស់​ប្រទេស​កម្ពុជា ថា ជា​ប្រទេស​មាន​ការ​ប្រើប្រាស់​ពលករ​ត្រឹមត្រូវ​ក្នុង​ការ​ផលិត​ទំនិញ។

លោក ហ្វីល រ៉ូប៊ឺតសុន បាន​ជំរុញ​ឲ្យ​ប្រទេស​ជា​ដៃគូ​ជំនួញ​ជាមួយ​កម្ពុជា ត្រូវ​តែ​និយាយ​ចេញ​អំពី​ការ​មិន​ត្រឹម​ត្រូវ​នោះ ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា នៅ​ភ្នំពេញ និង​បញ្ឈប់​ការ​សម្រេច​នោះ។

ស្រប​គ្នា​នេះ​ដែរ អង្គការ យូមិន រ៉ៃ វ៉ច្ច បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ជំរុញ​ឲ្យ​ព្រឹទ្ធ​សភា​កម្ពុជា ពិនិត្យ​ឡើង​វិញ​នូវ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ពន្ធនាគារ​ ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រើ​អ្នក​ទោស​ផលិត​ទំនិញ​នេះ។

លោក នុត សាអាន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​អង្គការ​អន្តរជាតិ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស ឈ្មោះ យូមិន រ៉ៃ វ៉ច្ច។

លោក​បាន​មាន​ប្រសាសន៍​ថា ការ​ឲ្យ​អ្នក​ទោស​ផលិត​សម្ភារៈ​ដើម្បី​លក់​ដូរ ប្រើប្រាស់​ក្នុង​ស្រុក​នោះ មិន​មាន​ខុស​ច្បាប់​អន្តរជាតិ​ទេ៖ «បើ​សិន​ណា​ជា​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​ការ​នាំ​ទំនិញ​ចេញ​ទៅ​ក្រៅ​បើ​វា​ពាក់ព័ន្ធ​ជាមួយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក យើង​អត់​នាំ​ចេញ​ទៅ​ក្រៅ​ទេ។ យើង​ធ្វើ​ផលិត​នៅ​ក្នុង​ប្រទេស យើង​លក់​នៅ​ក្នុង​ប្រទេស។ ប៉ះពាល់​រឿង​អី? បើ​ពលកម្ម​យើង​ជា​ពលកម្ម​ដោយ​ស្ម័គ្រចិត្ត។ យើង​ផលិត​ដើម្បី​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ទេ។ យើង​អត់​នាំ​ចេញ​ទៅ​ក្រៅ​ទេ»។

ទាក់ទង​ជាមួយ​ការ​គោរព​តាម​កតិកា​សញ្ញា​ពលកម្ម​អន្តរជាតិ លេខ ២៩ (ILO Convention No 29) និង​ការ​គោរព​តាម​គោលការណ៍​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ក្នុង​ការ​ហាម​ប្រើ​អ្នក​ទោស​ឲ្យ​ផលិត​ទំនិញ​នាំ​ចេញ​នោះ លោក ទន់ សោភ័ណ មន្ត្រី​អង្គការ​ពលកម្ម​អន្តរជាតិ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​រំលោភ​លើ​ការ​ហាមប្រាម​របស់​កតិកា​សញ្ញា​ទាំង​នេះ អាច​មាន​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា ធ្ងន់ធ្ងរ​ជា​មិន​ខាន។

របាយការណ៍​របស់​អង្គការ យូមិន រ៉ៃ វ៉ច្ច បាន​ដក​ស្រង់​ព័ត៌មាន​មួយ​ចំនួន​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ប្រព័ន្ធ​ឃោសនា​នានា របស់​កម្ពុជា និង​ព័ត៌មាន​មួយ​ចំនួន​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទទួល​បាន បាន​ឲ្យ​ដឹង​ថា តាំង​ពី​ឆ្នាំ​២០០៩ កន្លង​មក មាន​ការ​រក​ឃើញ​ថា មាន​ការ​ផលិត​ទំនិញ​មួយ​ចំនួន​ដោយ​អ្នក​ទោស​នៅ​កម្ពុជា ដើម្បី​នាំ​ចេញ។ អ្នក​ទោស​ទាំង​នោះ​ជាប់​ឃុំ​នៅ​ភ្នំពេញ នៅ​ខែត្រ​កណ្ដាល តាកែវ និង​បាត់ដំបង។

របាយការណ៍​របស់​អង្គការ យូមិន រ៉ៃ វ៉ច្ច បាន​លើក​ឡើង​ថា លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ធ្លាប់​បាន​បដិសេធ​ថា ជា​ការ​មិន​ពិត និង​បាន​ឲ្យ​ដឹង​ថា ទំនិញ​ទាំង​នោះ​ផលិត​ដោយ​អ្នក​ចុះ​កុងត្រា​រាយ​រង​ដែល​មិន​មាន​ចុះ​បញ្ជី​ការ។

លោក ហ្វីល រ៉ូប៊ឺតសុន អនុ​ប្រធាន​ប្រចាំ​តំបន់​អាស៊ី របស់​អង្គការ យូមិន រ៉ៃ វ៉ច្ច បាន​លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា វា​ជា​ការ​ស្រឡាំងកាំង​មួយ​ដែល​ប្រទេស​កម្ពុជា ពឹង​ផ្អែក​លើ​ការ​នាំ​ចេញ​ទំនិញ ដែល​ប្រើ​ពលកម្ម​ច្រើន​ដូចជា ខោអាវ ស្បែកជើង ហ៊ាន​សាកល្បង​ឆ្លង​កាត់​ខ្សែ​បន្ទាត់​ក្រហម ចូល​ចំណុច​ហាមឃាត់​ក្នុងពាណិជកម្ម ដូចជា​ការ​ប្រើ​ពលកម្ម​អ្នក​ទោស​នេះ​ជា​ដើម។

ទោះ​បី​ជា​ដោយសារ​ការ​ព្រងើយ​កន្តើយ ឬ​ការ​លោភលន់​ក៏ដោយ អ្នក​គូសវាស​នយោបាយ​កម្ពុជា លើ​បញ្ហា​នេះ កំពុង​តែ​បាញ់​ជើង​ខ្លួន​ឯង​ហើយ។ ប្រសិន​បើ​រដ្ឋាភិបាល​មិន​លូក​ចូល​ទប់ស្កាត់​ទេ​នោះ រឿង​នេះ​វា​អាស្រ័យ​លើ​សកម្មភាព​របស់​ដៃគូ​ពាណិជ្ជកម្ម​កម្ពុជា តែប៉ុណ្ណោះ។

ក្នុង​ពេល​អនុម័ត​ច្បាប់​ស្ដីពី​ពន្ធនាគារ​កន្លង​ទៅ​នៅ​រដ្ឋ​សភា លោក យឹម សុវណ្ណ តំណាងរាស្ត្រ​មក​ពី​គណបក្ស សម រង្ស៊ី ធ្លាប់​បាន​ព្រមាន​ម្ដង​ហើយ​ថា ការ​កំណត់​ពី​ការ​លក់​កម្លាំង​ពលកម្ម​ក្នុង​ពន្ធនាគារ ដូច្នេះ​វា​ជា​ការ​រំលោភ​លើ​ច្បាប់​អន្តរជាតិ​ហើយ។

លោក យឹម សុវណ្ណ បាន​លើក​ឡើង​ថា បើ​សិន​ជា​កម្ពុជា អនុវត្ត​ការ​ប្រើ​កម្លាំង​ក្នុង​ពន្ធនាគារ​នេះ​អាច​ធ្វើ​ឲ្យ​អន្តរជាតិ​បញ្ឈប់​កិច្ច​សន្យា​ទិញ​ផលិតផល​ឧស្សាហកម្ម​កាត់​ដេរ​ពី​កម្ពុជា រឿង​នេះ​មុខ​ជា​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា ជា​មិន​ខាន។

ប៉ុន្តែ​លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​បាន​ចូល​ការពារ​ច្បាប់​នោះ បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​លោក យឹម សុវណ្ណ។ លោក​បាន​មាន​ប្រសាសន៍​ថា ការ​កំណត់​ប្រើប្រាស់​ពលកម្ម​ក្នុង​ពន្ធនាគារ គឺ​រដ្ឋាភិបាល​ចង់​ឲ្យ​អ្នក​ជាប់​ឃុំ​មាន​ជំនាញ និង​មុខ​របរ​ចិញ្ចឹម​ជីវិត​នៅ​ពេល​ចេញ​ពី​ការ​ឃុំ​ខ្លួន។ ការ​ធ្វើ​នោះ គឺ​ដោយ​ស្ម័គ្រ​ចិត្ត និង​មិន​ផ្ទុយ​ពី​ច្បាប់​ជាតិ និង​អន្តរជាតិ​ទេ។

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ពន្ធនាគារ​នេះ មាន ១១​ជំពូក និង​ចែក​ចេញ​ជា ៨៥​មាត្រា។ ច្បាប់​នេះ​បាន​ត្រូវ​រដ្ឋ​សភា​អនុម័ត​កាល​ពី​ថ្ងៃ​ទី​៧ វិច្ឆិកា កន្លង​ទៅ ហើយ​បាន​បញ្ជូន​ទៅ​ព្រឹទ្ធ​សភា ដើម្បី​ពិភាក្សា​អនុម័ត​នៅ​ពេល​ខាង​មុខ​នេះ។

មាត្រា ៧១ នៃ​ច្បាប់​ស្ដីពី​ពន្ធនាគារ​បាន​ចែង​ថា បន្ទាប់​ពី​មាន​ការ​យល់ព្រម​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​មាន​សិទ្ធិ​ចុះ​កិច្ចសន្យា​ជាមួយ​រូបវន្ត​បុគ្គល ឬ​នីតិបុគ្គល ឬ​អង្គការ​ជាតិ អន្តរជាតិ ដើម្បី​បង្កើត​ការងារ​សម្រាប់​កម្មវិធី​ឧស្សាហកម្ម សិប្បកម្ម កសិកម្ម ពន្ធនាគារ និង​មាន​សិទ្ធិ​ចុះ​កិច្ចសន្យា​លក់​ផលិតផល​ឧស្សាហកម្ម សិប្បកម្ម និង​កសិកម្ម​ពន្ធនាគារ៕

គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​ថៃ​ប្រជុំ​ថ្ងៃ​ទី​២០​ខែ​ធ្នូ

ដោយ លាង ដឺលុច
​ថ្ងៃ ពុធ 30 វិច្ឆិកា 2011
RFI

មានការ​កំណត់​កាលបរិច្ឆេទ​សា​ជា​ថ្មី​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​ថៃ។ កិច្ចប្រជុំ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​៦​ថ្ងៃ នៅ​ក្នុង​រាជធានី​ភ្នំពេញ ពី​ថ្ងៃ​ទី​២០​ដល់​ថ្ងៃ​ទី​២៥​ខែ​ធ្នូ។ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ឈុំ សុជាតិ ថ្លែង​ថា ក្រៅពី​ការ​សង្កត់​ធ្ងន់​ទៅ​លើ​ការអនុវត្តន៍​សាល​ក្រម​តុលាការ​ឡាអេ ពាក់ព័ន្ធ​នឹង​ការដក​កងទ័ព​ចេញ​ពី​តំបន់​គ្មាន​កងទ័ព​បណ្តោះ​អាសន្ន​នោះ ការ​បាញ់​ប្រហារ​ពលរដ្ឋ​ខ្មែរ​តាម​ព្រំដែន​ពី​សំណាក់​ទាហាន​ថៃ ក៏​នឹង​ត្រូវ​លើក​ដាក់​លើ​តុ​ពិភាក្សា​ដែរ។

លោក​ទៀ បាញ់ រដ្ឋមន្រ្តី​ការពារជាតិ​កម្ពុជា ក្នុង​សន្និសីទ​សារព័ត៌មាន កាលពីថ្ងៃ​ពុធ ១៧ សីហា ២០១១ (RFI/Channa Siv)

លោក ទៀ បាញ់ រដ្ឋមន្រ្តី ការពារជាតិ កម្ពុជា ក្នុង សន្និសីទ សារព័ត៌មាន កាលពីថ្ងៃ ពុធ ១៧ សីហា ២០១១ (RFI/Channa Siv)

សេចក្តី​រាយការណ៍​របស់ លាង ដឺលុច ពីទីក្រុង​ភ្នំពេញ

(01:37)

ប្រសិនបើ​គ្មាន​ការ​ប្រែប្រួល​ចិត្ត​ពី​ភាគី​ថៃ​ទៀត​ទេ​នោះ កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​លើក​ទី​៨​នឹង​អាច​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២០​ដល់​ថ្ងៃ​ទី​២៥​ខែ​ធ្នូ​ក្នុង​រាជធានី​ភ្នំពេញ។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​លោក​ឧត្តមសេនីយ​ឯក ឈុំ សុជាតិ ​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​ខ្មែរ​លោក ​ទៀ បាញ់​ បាន​ផ្ញើ​លិខិត​អញ្ជើញ​ទៅ​សមភាគី​ថៃ​តាម​រយៈ​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​រួច​ហើយ​ សម្រាប់​ការ​បើក​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ដែល​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​នៅ​ថ្ងៃ​ទី​២០​ខែ​ធ្នូ​នោះ។

មាន​សំណុំ​រឿង​ជាច្រើន​ដែល​គណៈកម្មាធិការ​ចម្រុះ​មួយ​នេះ​ជជែក​ពិភាក្សា​ និង​ព្រមព្រៀង​គ្នា​ដើម្បី​រក្សា​សន្តិសុខ​តាម​ព្រំដែន។ ប៉ុន្តែ​នៅ​ពេល​នេះ កិច្ចការ​សំខាន់​ជាង​គេ​ គឺ​ការ​និយាយ​អំពី​នីតិវិធី​នៃ​ការ​ដក​កងទ័ព​ចេញ​ពី​តំបន់​ដែល​ត្រូវ​គ្មាន​កងទ័ព​បណ្តោះ​អាសន្ន​ក្បែរ​ប្រាសាទ​ព្រះវិហារ​ដែល​គូស​វាស​ដោយ​តុលាការ​ឡាអេ និង​នីតិវិធី​នៃ​ការ​ទទួល​អ្នក​សង្កេត​ការណ៍​ឥណ្ឌូនេស៊ី។

រដ្ឋាភិបាល​ថ្មី​របស់​គណបក្ស​ភឿ​ថៃ​ដែល​ដឹកនាំ​ដោយ​លោកស្រី​នាយក​រដ្ឋមន្ត្រី​ យីងឡាក់​ស៊ីណាវ៉ាត់ ប្អូនស្រី​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់​ ធ្លាប់​បាន​ប្រកាស​ជំហរ​របស់​ខ្លួន​នឹង​គោរព​តាម​សាលក្រម​របស់​តុលាការ​ឡាអេ​ថ្ងៃ​ទី​១៨​កក្កដា​ឆ្នាំ​២០១១​នេះ ដើម្បី​ដោះស្រាយ​ទំនាស់​និង​ភាព​តានតឹង​តាម​ព្រំដែន។

បើទោះមាន​ជំហរ​ទន់ភ្លន់​ក៏ដោយ ប៉ុន្តែ​ដោយសារ​តែ​មាន​បញ្ហា​ផ្ទៃ​ក្នុង​នៅ​ឯ​ខាង​ភាគី​ថៃ​នោះ កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ដែល​ត្រូវ​បាន​គ្រោង​ធ្វើ​តាំងពី​ខែ​កញ្ញា​នោះ​ក៏​ត្រូវ​ពន្យារ​ដល់​ពេល​នេះ។ នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​នេះ កម្ពុជា​ក៏​ត្រៀម​និយាយ​ជាមួយ​ថៃ​លើ​បញ្ហា​ការ​បាញ់​ប្រហារ​មក​លើ​ពលរដ្ឋ​ស្លូតត្រង់​ខ្មែរ​ពី​សំណាក់​ទាហាន​ថៃ​នៅ​តាម​ព្រំដែន​ផង​ដែរ។ ករណី​បាញ់​ប្រហារ​នេះ​បាន​កក្រើក​ឡើង​វិញ​ហើយ៕